ព័ត៌មានទាន់ហេតុការណ៍៖

គ្រួសារយោធិន តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង លំហែរមាតុភាព បានទទួលសម្ភារឧបត្ថម្ភរបស់អង្គភាព

ចែករំលែក៖

ខេត្ត​កំពង់ឆ្នាំង៖ លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នៅថ្ងៃចន្ទ ១៤កើត ខែកត្តិក ឆ្នាំខាល ចត្វាស័កព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២​ បានចាត់តាំង លោក អនុសេនីយ៍ឯក ឈុន ចំរើន មេបញ្ជាការ ផ្នែកសឹករងរលាប្អៀរ ដឹកនាំកម្លាំងនាំយក អង្ករ គ្រឿងឧបភោគបរិភោគ រួមនឹងថវិកាមួយចំនួន ឧបត្ថម្ភដល់គ្រួសារ លោកនាយចំណង់ អ៊ុក វ៉ាន់នុប ដែលភរិយាទើបនឹងលំហែមាតុភាពកាលពីពេលថ្មីៗនេះ ។

នៅក្នុងឱកាសនោះលោកអនុសេនីយ៍ឯក ឈុន ចំរើន បានពាំនាំប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខ  ពីសំណាក់លោកមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ជូនចំពោះលោកនាយចំណង់ អ៊ុក វ៉ាននុប និងគ្រួសារ និងបានជូនពរ សូមមានសុខភាពល្អទាំងម្តាយ និងកូន ផងដែរ ។

លោកនាយចំណង់ អ៊ុក វ៉ាន់នុប និងភរិយា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងព្រមទាំងក្រុមការងារ ដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងសុខុមាលរបស់ក្រុមគ្រួសារយោធិនក្រោមឱវាទ ៕

ដោយ​៖សហការី​


ចែករំលែក៖