ភ្នំពេញ ៖ រសៀលថ្ងៃចន្ទ ១៤កើត ខែកក្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាលោកបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន និងលោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត និងលោកស្រី ថុង ធារី ជឹង ផល្លា បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រណាំងទូក “ង” ខ្នាតប្រពៃណី ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅបរិវេណមាត់ព្រែកកំពង់បាយ (តំបន់កោះស្មៅ) ស្ថិតក្នុងឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។
សូមជម្រាបថាក្នុងថ្ងៃបញ្ចប់នៃការប្រណាំងទូក ង នារសៀលនេះទូកដែលទទួលបានចំណាត់ថ្នាក់មានដូចខាងក្រោម៖
-ចំណាត់ថ្នាក់លេខ១ ទទួលបានប្រាក់រង្វាន់ចំនួន៤០លានរៀល បានទៅលើទូកដែលមានឈ្មោះថា នារីសែនជ័យបារមីលោកយាយម៉ៅ ជាទូករបស់សមាគមនារី និងមន្ទីរកិច្ចការនារីខេត្ត
-ចំណាត់ថ្នាក់លេខ២ ទទួលបានប្រាក់រង្វាន់ចំនួន៣៥លានរៀល បានទៅលើទូកដែលមានឈ្មោះថា ដែនដីបុព្វតាមហានាគសែនជ័យ ជាទូករបស់មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត
-ចំណាត់ថ្នាក់លេខ៣ ទទួលបានប្រាក់រង្វាន់ចំនួន៣០លានរៀល បានទៅលើទូកដែលមានឈ្មោះថា សភាពាណិជ្ជកម្មកំពត កែបសែនជ័យ ជាទូករបស់សភាពាណិជ្ជកម្មកំពត កែប
-ចំណាត់ថ្នាក់លេខ៤ ទទួលបានប្រាក់រង្វាន់ចំនួន២៥លានរៀល បានទៅលើទូក ដែលមានឈ្មោះថា កំពតសែនជ័យបារមីលោកតាទីង ជាទូកដែលឧបត្ថម្ភដោយ លោក អភិបាលនៃគណៈអភិបាលខេត្តកំពត
-ដោយឡែកទូកដែលចូលរួមប្រកួតផ្សេងៗទៀត ដែលមិនបានជាប់ចំណាត់ថ្នាក់ ទទួលបានរង្វាន់លើកទឹកចិត្តចំនួន១០លានរៀល ស្មើៗគ្នាផងដែរ ៕

ដោយ ៖ សហការី
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច