ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជាទទួលបានទេសចរ៨០ម៉ឺននាក់​ សប្ដាហ៍ចុងខែតុលានិងដើមខែវិច្ឆិកា

ចែករំលែក៖

ភ្នំពេញ៖ នេះបេីយោង​តាមប្រភពព័ត៌មានពី​ក្រសួង​ទេសចរណ៍​ នៅព្រឹកថ្ងៃអង្គារទី​០៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ តួលេខភ្ញៀវទេសចរផ្ទៃក្នុងចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ មានចំនួនសរុប៨០៣,៤១៣នាក់ ក្នុងនោះភ្ញៀវជាតិ៧៧២,៩៤២នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៣០,៤៧១នាក់។

គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖

* ខេត្តកំពត ២០៧,២៤៥នាក់

* ខេត្តព្រះសីហនុ ១៦០,៤៦០នាក់

* ខេត្តបន្ទាយមានជ័យ ១២៣,៨៥៦នាក់

* ខេត្តកំពង់ធំ ១០៧,៩០៤នាក់

* ខេត្តសៀមរាប ៤៣,៤៩២នាក់

* ខេត្តតាកែវ ២៩,១៥៥នាក់

* ខេត្តរាជធានីភ្នំពេញ ២២,៩៥៤នាក់។

តួលេខខាងលើ មិនទាន់រាប់បញ្ចូលភ្ញៀវទេសចរសម្រាប់ថ្ងៃឈប់សម្រាកព្រះរាជ្យពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុកនោះទេ។

នាសប្តាហ៍កន្លងមក បណ្តាខេត្តមួយចំនួន ដូចជាខេត្តកំពង់ធំ បន្ទាយមានជ័យ និងកំពត បានរៀបចំពិធីប្រណាំងទូក បណ្តែតប្រទីប អុជកាំជ្រួច ការតាំងពិព័រណ៍ និងព្រឹត្តិការណ៍កម្សាន្តជាច្រើនទៀត។

ប្រជាពលរដ្ឋបានចាកចេញពីរាជធានីភ្នំពេញទៅស្រុកកំណើត ក៏ដូចជាផ្តើមដំណើរកម្សាន្តតាំងពីថ្ងៃសៅរ៍មកម្ល៉េះ និងបន្តរហូតដល់ថ្ងៃឈប់សម្រាកព្រះរាជ្យពិធីបុណ្យអុំទូកផ្លូវការ និងអាចបន្តរហូតដល់ចុងសប្តាហ៍នេះផងដែរ៕

ដោយ​៖សហការី​


ចែករំលែក៖