ព័ត៌មានទាន់ហេតុការណ៍៖

លោក លី​ ច័ន្ទតុលា​ ដឹកនាំប្រតិភូក្នុងពិធីខួបអនុស្សាវរីយ៍លេីកទី៦៩​ នៃទិវាបុណ្យឯករាជ្យជាតិ​ ៩វិច្ឆិកា​ និងទិវាកំណេីតនៃកងយោធពលខេមរភូមិន្ទ​ ឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ ៖ លោក លី​ ច័ន្ទតុលា​ ប្រធានគណ:មេធាវីនៃព្រះរាជាចក្រកម្ពុជា បានដឹកនាំសមាជិក-សមាជិកាក្រុមប្រឹក្សាគណ:មេធាវី និងថ្នាក់ដឹកនាំគណ:មេធាវី​ អញ្ជើញចូលរួមក្នុងពិធីដាក់កម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ​ និងថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ព្រះករុណា​ “ព្រះបរមរតនកោដ្ឋ” ក្នុងពិធីខួបអនុស្សាវរីយ៍លេីកទី៦៩​ នៃទិវាបុណ្យឯករាជ្យជាតិ​ ៩វិច្ឆិកា​ និងទិវាកំណេីតនៃកងយោធពលខេមរភូមិន្ទ​ ឆ្នាំ២០២២។ 

សូមបញ្ជាក់ថា, នារសៀលថ្ងៃអង្គារ​ ១៥កេីត​ ខែកត្តិក​ ឆ្នាំខាល​ ចត្វាស័ក​ ព.ស​២៥៦៦​ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ លោក លី​ ច័ន្ទតុលា​ ប្រធានគណ:មេធាវីនៃព្រះរាជាចក្រកម្ពុជា បានដឹកនាំសមាជិក-សមាជិកាក្រុមប្រឹក្សាគណ:មេធាវី និងថ្នាក់ដឹកនាំគណ:មេធាវី អញ្ជើញចូលរួមក្នុងពិធីដាក់កម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ​ និងថ្វាយកម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ព្រះករុណា “ព្រះបរមរតនកោដ្ឋ” ក្នុងពិធីខួបអនុស្សាវរីយ៍លេីកទី៦៩​ នៃទិវាបុណ្យឯករាជ្យជាតិ​ ៩វិច្ឆិកា​ និងទិវាកំណេីតនៃកងយោធពលខេមរភូមិន្ទ​ ឆ្នាំ២០២២។ 

តាងនាមថ្នាក់ដឹកនាំគណ:មេធាវី​ សមាជិក-សមាជិកាក្រុមប្រឹក្សា​គណ:មេធាវី​ សមាជិក-សមាជិកាគណ:មេធាវី និងបុគ្គលិកទាំងអស់នៃគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា នឹងចងចាំជានិច្ចនូវឧបការគុណយុទ្ធជន​ និងបុព្វបុរសដែលបានពលីជីវិតដេីម្បីជាតិ​និងប្រជារាស្រ្ត​ និងចងចាំជានិច្ចនូវព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យដ៏ឧដ្តុង្គឧត្តម​ នៃព្រះករុណា​ “ព្រះបរមរតនកោដ្ឋ​”។ 

នេះជាលេីកទី១​ របស់គណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា​ ដែលបានចូលរួមក្នុងពិធីខួបអនុស្សាវរីយ៍នៃទិវាបុណ្យឯករាជ្យជាតិ​ ៩វិច្ឆិកា​ និងទិវាកំណេីតនៃកងយោធពលខេមរភូមិន្ទ​ ។

គួររំលឹកដែរថា ដេីម្បីលេីកកម្ពស់មុខមាត់របស់គណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា​ និងវិជ្ជាជីវ:មេធាវី​ ឯកឧត្តម​ លី​ ច័ន្ទតុលា​ ប្រធានគណ:មេធាវី​ បានស្នេីសុំគណ:កម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ​ ទទួលស្គាល់គណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា​ ជាស្ថាប័នដែលមានតំណាងចូលរួមគ្រប់ពិធីបុណ្យជាតិនិងអន្តរជាតិ។ បន្ទាប់ពីឯកឧត្តមប្រធានគណ:មេធាវី​ បានខិតខំប្រឹងប្រែងជួបពិភាក្សាជាមួយ​ គណ:កម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ​ បានទទួលយកគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា​ ជាស្ថាប័នដែលមានតំណាងចូលរួមគ្រប់ពិធីបុណ្យជាតិនិងអន្តរជាតិ​ និងបានអញ្ជេីញតំណាងគណ:មេធាវីចូលរួមគ្រប់ពិធីបុណ្យផងដែរ​។ រហូតមកដល់ពេលនេះ​ គណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា​ បានចូលរួមកម្មវិធី​ តបតាមការអញ្ជេីញរបស់គណ:កម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ​ បានចំនួន​ ៤លេីក ៕

ដោយ : សិលា


ចែករំលែក៖