របួសរបស់ខ្សែប្រយុទ្ធ Sadio Mane បានកើតឡើងស្របពេលក្រុម Bayern Munich បំបាក់ក្រុម Werder Bremen ៦–១ ដើម្បីដាច់៤ពិន្ទុដាច់នៅលើកំពូលតារាង Bundesliga ។ Mane ត្រូវការការព្យាបាលបន្ទាប់ពីដួលនៅ១៥នាទីដោយរបួសជង្គង់ ហើយត្រូវជំនួសដោយ Leroy Sane។
វាកើតឡើងត្រឹមតែ១២ថ្ងៃប៉ុណ្ណោះមុនពេលកីឡាករសេណេហ្គាល់របស់ Mane លេងការប្រកួតដំបូងរបស់ពួកគេនៅ World Cup ឆ្នាំ២០២២ ទល់នឹងហូឡង់ក្នុងប្រទេសកាតា។ ទន្ទឹមនឹងនោះក្រុម Bayern Munich បានយកឈ្នះដោយកីឡាករ Serge Gnabry ស៊ុតបញ្ចូលទីបាន៣គ្រាប់ម្នាក់ឯង។
Mane អតីតកីឡាករ Liverpool ត្រូវបានប្តូរចេញ ហើយដើរទៅផ្លូវក្រោមដីដើម្បីព្យាបាលបន្ថែម។ Mane ជាកីឡាករឆ្នើមប្រចាំទ្វីបអាហ្រ្វិក២សម័យកាល ដែលគាត់គឺជាកីឡាករសំខាន់មួយរូបសម្រាប់ម្ចាស់ជើងឯកអាហ្រ្វិកសេណេហ្គាល់ដែលត្រូវជួបជាមួយហូឡង់ក្នុងការប្រកួតបើកឆាកពូល A នៅថ្ងៃទី ២១ ខែវិច្ឆិកា មុនពេលទទួលម្ចាស់ផ្ទះកាតា បន្ទាប់មកប៉ះអេក្វាឌ័រ។
ការស៊ុតបាល់ប៉េណាល់ទីរបស់ Mane នៅក្នុងការស៊ុតបាល់បញ្ចូលទីឈ្នះលើអេហ្ស៊ីបបានជួយសេណេហ្គាល់ឈ្នះពានរង្វាន់ Africa Cup of Nations ជាលើកដំបូងរបស់ពួកគេកាលពីដើមឆ្នាំនេះ។ ជ័យជម្នះនោះបានធ្វើឱ្យគាត់លេចធ្លោសម្រាប់ក្រុមម្ចាស់ជើងឯក Bayern ដែលធានាថាពួកគេនឹងបញ្ចប់ការប្រកួតពាក់កណ្តាលសប្តាហ៍នេះនៅលើកំពូលនៃ Bundesliga ។
សម្រាប់ការប្រកួតកាលពីរាត្រីថ្ងៃទី៨ ខែវិច្ឆិកា កីឡាករ Jamal Musialaបានជួយឲ្យ Bayern នាំមុខមុននៅ៥នាទី ប៉ុន្តែពួកគេត្រូវបានវាយបកវិញភ្លាមៗបន្ទាប់ពីក្រុម Bremen កីឡាករ Anthony Jung រកបាន១គ្រាប់តាមស្មើនៅនាទីទី១០។
Bayern បានបើកការវាយបកបន្ថែមទៀតដើម្បីរកគ្រាប់បាល់បញ្ចូលទីរហូតបាន៣គ្រាប់ក្នុងរយៈពេល៨នាទីប៉ុណ្ណោះ កីឡាករ Leon Goretzkaបានស៊ុតបាល់បញ្ចូលទីតាមផ្ទះជាមួយនឹងកីឡាករ Gnabry រកបាន២គ្រាប់ដើម្បីធ្វើឱ្យ Bayern នាំមុខមុន ៤–១ ក្នុងរយៈពេលកន្លះម៉ោង។
វាអាចកាន់តែអាក្រក់សម្រាប់អ្នកចាំទី Jiri Pavlenka មិនបានសង្គ្រោះបាល់ប៉េណាល់ទីរបស់ Eric-Maxim Choupo-Moting។ ក្រុម Bayern បានវាយបកចុងម៉ោងបន្ថែមទៀតដោយកីឡាករ Gnabry ស៊ុតបញ្ចូលទីគ្រាប់ទី៣របស់គាត់នៅនាទី៨២ ហើយយុវជនបារាំង Mathys Tel បន្ថែម១គ្រាប់ទៀតនៅនាទីទី៨៤។
ជ័យជម្នះនេះបានធ្វើឲ្យ Bayern Munich មាន៣១ពិន្ទុ ក្នុង១៤ប្រកួត ដាច់ក្រុមលេខ២ Freiburg ដែលមាន២១ពិន្ទុ ក្នុង១៣ប្រកួតដែលនឹងត្រូវប៉ះ RB Leipzig នៅថ្ងៃពុធនេះ ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច