ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តRange Rover​ បុកម៉ូតូNex បណ្ដាលឱ្យបុរសម្នាក់រងរបួសធ្ងន់​ រួចបេីកគេចបាត់

ចែករំលែក៖

ភ្នំពេញ​ ៖​ រថយន្តស៊េរីទំនេីបម៉ាក​ Range Rover មួយគ្រឿង​ បានបុកម៉ូតូម៉ាក Suzuki nex ពេញទំហឹង​ បណ្ដាលឲ្យម៉ូតូដាច់ជាពីររងការខូចខាតយ៉ាងដំណំ​ និងធ្វេីឲ្យបុរសម្នាក់រងរបួសធ្ងន់​ ភ្លាមៗរថយន្តបង្កបានបេីកគេចខ្លួនបាត់ស្រមោល​ ។ 

   ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៣​ និង២៥នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី១០​ ខែវិច្ឆិកា​ ឆ្នាំ​២០២២​ នៅចំណុចស្តុបនាគបាញ់ទឹក​ តាមបណ្ដោយផ្លូវព្រះសីហនុ​ ក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ។ 

    តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃេីញហេតុការណ៍ខាងលេីបានប្រាប់ឲ្យដឹងថា​ មុនកេីតហេតុគេឃេីញបុរសម្នាក់ជិះម៉ូតូម៉ាក​ Suzuki nex ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1FE-9147 ធ្វេីដំណេីរតាមបណ្ដោយផ្លូវសុធារស​ ទិសដៅពីត្បូងមកជេីង​ ខណៈមកដល់ចំណុចកេីតហេតុក៏បានឆ្លងស្តុបនាគបាញ់ទឹក​ ស្រាប់តែមានរថយន្តស៊េរីទំនេីបម៉ាក​ Range Rover ពណ៌ស​ មិនចាំស្លាកលេខ​ បានធ្វេីដំណេីរតាមបណ្ដោយផ្លូវព្រះសីហនុ​ ទិសដៅពីលិចមកកេីតក្នុងល្បឿនយ៉ាងលឿន​ រួចបុកម៉ូតូSuzuki nex ពីចំហៀងខាងក្រោយពេញទំហឹង​ បណ្ដាលឲ្យម៉ូតូខ្ទាតទៅបុកខឿនផ្លូវបាក់ជាពីរកំណាត់រងការខូចខាតយ៉ាងដំណំ​ និងធ្វេីឲ្យបុរសម្នាក់ជាម្ចាស់ម៉ូតូរងរបួសធ្ងន់​ ។ ភ្លាមៗរថយន្តបង្កមិនឈប់ទទួលខុសត្រូវនោះទេ​ ដោយបានបន្តដំណេីរទាំងរថយន្តរងការខូចខាតផ្នែកពីមុខ​ រហូតគេចខ្លួនបាត់ស្រមោល​ ។ 

    ក្រោយកេីតហេតុ​ ប្រជាពលរដ្ឋបានទាក់ទងរថយន្តសាមុយឲ្យមកដឹកជនរងគ្រោះដែលរបួសធ្ងន់​ យកទៅមន្ទីរពេទ្យដេីម្បីសង្គ្រោះអាយុជីវិត​ ។ ចំណែកម៉ូតូរបស់ជនរងគ្រោះ​ ត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាល​ ទន្លេបាសាក់​ អូសយកទៅរក្សាទុក​បណ្ដោះអាសន្ន រង់ចាំប្រគល់ឲ្យម្ចាស់យកទៅជួសជុលប្រេីប្រាស់វិញ​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖