ព័ត៌មានទាន់ហេតុការណ៍៖

អបអរសាទរកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង៤១

ចែករំលែក៖

 ភ្នំពេញ ៖ ថ្ងៃនេះ ! ជាមោទនភាពជាតិ ដែលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានធ្វើជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន៣លើក ចាប់តាំងពីឆ្នាំ ២០០២, ២០១២, និង២០២២ ឆ្នាំនេះ។ ជាការលើកឡើងពីលោក ដួង តារា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។ 

លោក ដួង តារា បានថ្លែងថា, ពិភពលោកបានឃើញកម្ពុជាកាន់តែច្បាស់កំពុងឈានទៅរកភាពរីកចម្រើនពិតប្រាកដ ហើយក៏ជាដៃគូដ៏សំខាន់មិនអាចខ្វះបានរបស់សហគមន៍អន្តរជាតិរួមទាំងសហរដ្ឋអាមេរិក។ នៅពេលនេះកម្ពុជារង់ចាំទទួលស្វាគមន៍ដ៏កក់ក្តៅដល់លោកប្រធានាធិបតី ចូ បៃឌិន (US President Joe Biden) ដែលនឹងអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា (40th & 41st Asean Summits and Related Summits)។

លោក ដួង តារា បញ្ជាក់ថា, កម្ពុជារីកចម្រើន ព្រោះកម្ពុជាមានប្រមុខដឹកនាំវៃឆ្លាតដែលបានបំបាត់សង្រ្គាមនាំមកនូវសុខសន្តិភាពពេញលេញ​ និងផ្តល់ឱកាសអោយពលរដ្ឋគ្រប់ៗរូបបានកសាងជីវភាពរស់នៅរីកចម្រើនឆ្ពោះទៅមុខគ្រប់ៗគ្នា។

អរគុណសន្តិភាព

ដោយ : សិលា


ចែករំលែក៖