ព័ត៌មានទាន់ហេតុការណ៍៖

លោក​ សុធា​ ពិសិដ្ឋ​ ព្រះរាជអាជ្ញារង​ នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដឹកនាំកម្លាំងសមត្ថកិច្ចផ្ទាល់ ចុះបង្ក្រាបករណី​លួចលេងល្បែងសុីសងខុសច្បាប់ (បញ្ជល់មាន់ភ្នាល់ដាក់ប្រាក់)

ចែករំលែក៖

     ខេត្តកពង់ចាម ៖ មនុស្ស ០៧នាក់ លួចលេងល្បែងសុីសងខុសច្បាប់ (បញ្ជល់មាន់ភ្នាល់ដាក់ប្រាក់) ត្រូវលោក​ សុធា​ ពិសិដ្ឋ​ ព្រះរាជអាជ្ញារង​ នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដឹកនាំកម្លាំងសមត្ថកិច្ចផ្ទាល់ ធ្វើការចុះបង្ក្រាប បន្ទាប់ពីមិនមានអ្នករាងចាល ។ 

ប្រតិបត្តិការនេះធ្វើឡើងកាលវេលា ម៉ោង១១ និង០០នាទី ថ្ងៃទី០៩ ខែវិច្ឆិកា ​ ឆ្នាំ២០២២​ នៅចំណុច​ចំការគ ភូមិកោះគល់  ឃុំកោះរការ  ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

លោកឧត្តមសេនីយ៍​ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានឱ្យដឹងថា បន្ទាប់ពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋភ្លាមលោក បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុក​កំពង់សៀម និងអាជ្ញាធរមូលដ្ឋាន ដោយក្នុងកិច្ចប្រតិបត្តិការក្រោមការដឹកនាំសម្របសម្រួលផ្ទាល់ពី លោក​ សុធា​ ពិសិដ្ឋ​ ព្រះរាជអាជ្ញារង​ នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចុះបង្ក្រាបករណី​ លួចលេងល្បែងសុីសងខុសច្បាប់ (បញ្ជល់មាន់ភ្នាល់ដាក់ប្រាក់) នៅចំណុច​ចំការគ ភូមិកោះគល់  ឃុំកោះរការ  ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

    ជាលទ្ធផលបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន០៧នាក់គឺ៖​

    ១-ឈ្មោះ​  ខុម ឡាយ ភេទប្រុស អាយុ៥៣ឆ្នាំ​ ជនជាតិខ្មែ​រ នៅភូមិទួលស្រែ ឃុំកោះរការ ស្រុកកំពង់សៀម ខេត្តកំពង់ចាម 

    ២-ឈ្មោះ​ ហ៊ុយ តេក ភេទប្រុស អាយុ៥០ឆ្នាំ​ ជនជាតិខ្មែ​រ នៅភូមិកោះគល់ ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម   

     ៣- ឈ្មោះ នួន ម៉ឺន ភេទប្រុស អាយុ៣៤ឆ្នាំ​ ជនជាតិខ្មែ​រ នៅភូមិថ្មី ឃុំកោះរការ ស្រុកកំពង់សៀម ខេត្តកំពង់ចាម

    ៤-​ ឈ្មោះ​ អ៊ុក វិបុល ភេទប្រុស អាយុ៤៣ឆ្នាំ​ ជនជាតិខ្មែ​រ នៅភូមិកោះគល់ ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម

    ៥-​ ឈ្មោះ​ ហ៊ូ ប្រណី ភេទប្រុស អាយុ៣៨ឆ្នាំ​ ជនជាតិខ្មែ​រ នៅភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាមខេត្តកំពង់ចាម

    ៦-​ ឈ្មោះ​ ទូច ចាន់ថុល ភេទប្រុស អាយុ៤២ឆ្នាំ​ ជនជាតិខ្មែ​រ នៅភូមិកោះរការក្រៅ ឃុំកោះរការ ស្រុកកំពង់សៀម ខេត្តកំពង់ចាម

      ៧-​ ឈ្មោះ​ យឹម វ៉ា ភេទប្រុស អាយុ៥០ឆ្នាំ​ ជនជាតិខ្មែ​រ​  នៅភូមិព្រែកទក់ ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

     ដកហូតវត្ថុតាងរួមមាន÷ 

    ១-​ប្រាក់រៀល​ ១៥០,០០០រៀល​ (ដប់ប្រាំម៉ឺនរៀល)

     ២-ទូរស័ព្ទដៃចំនួន០៥គ្រឿង

     ៣-ស្គុតរុំខ្នាយមាន់ចំនួន០២ដុំ

     ៤-ម៉ូតូចំនួន០៧ គ្រឿង(រក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកោះរការ)

     បច្ចុប្បន្ន​ជនសង្ស័យទាំង០៧នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធី ​តាម​បញ្ជាលោក​ សុធា​ ពិសិដ្ឋ ​ព្រះ​រាជ​អាជ្ញារង​ នៃអយ្យការអម​សា​លា​ដំបូង​ខេត្ត​កំពង់ចាម​  ​៕

ដោយ ៖ វណ្ណៈ


ចែករំលែក៖