លោក Mark Zuckerberg បានបណ្តេញបុគ្គលិកជាង១១,០០០នាក់នៅ Meta ខណៈដែលការកាត់បន្ថយការងារដ៏ធំនៅទូទាំងតំបន់ Silicon Valley ឲ្យកាន់តែស៊ីជម្រៅ។ Silicon Valley គឺជាតំបន់មួយនៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ា ដែលបម្រើជាមជ្ឈមណ្ឌលសកលសម្រាប់បច្ចេកវិទ្យា និងការច្នៃប្រឌិតខ្ពស់។
ម្ចាស់ក្រុមហ៊ុន Facebook រូបនេះបានបញ្ជាក់ថា ខ្លួននឹងកាត់បន្ថយប្រហែល១៣%នៃកម្លាំងពលកម្មទូទាំងពិភពលោករបស់ខ្លួន ខណៈដែលវាកំពុងជួបជាមួយនឹងការធ្លាក់ចុះនៃការផ្សាយពាណិជ្ជកម្ម។ នេះជាការកាត់បន្ថយការងារជាលើកដំបូងក្នុងប្រវត្តិរបស់ក្រុមហ៊ុនក្នុងរយៈពេល១៨ឆ្នាំ។
ក្រុមហ៊ុនមេឈ្មោះ Meta បានប្រកាសពីវិធានការផ្សេងទៀតដែលមានបំណងកាត់បន្ថយការចំណាយ រួមទាំងការពន្យារពេលការជួលរបស់ខ្លួនរហូតដល់ត្រីមាសទី១ និងចាប់ផ្តើមការចែករំលែកការបន្ថយសម្រាប់កម្មករមួយចំនួន។
នៅក្នុងកំណត់ត្រាមួយទៅកាន់បុគ្គលិក លោក Zuckerberg បាននិយាយថា “ថ្ងៃនេះ ខ្ញុំបានចែករំលែកការផ្លាស់ប្តូរដ៏លំបាកបំផុតមួយចំនួនដែលយើងបានធ្វើនៅក្នុងប្រវត្តិសាស្រ្តរបស់ Meta។ ខ្ញុំចង់ទទួលខុសត្រូវចំពោះការសម្រេចចិត្តទាំងនេះ និងពីរបៀបដែលយើងមកដល់ទីនេះ។ ខ្ញុំដឹងថាវាពិបាកសម្រាប់អ្នករាល់គ្នា ហើយខ្ញុំមានការសោកស្ដាយជាពិសេសចំពោះអ្នកដែលរងផលប៉ះពាល់”។
គួរបញ្ជាក់ថា ការកាត់បន្ថយបុគ្គលិកនេះកើតឡើងបន្ទាប់ពីក្រុមហ៊ុនបានរាយការណ៍ពីការធ្លាក់ចុះយ៉ាងខ្លាំងនៃការលក់ និងប្រាក់ចំណេញ ខណៈដែលអ្នកវិនិយោគបានគុំគួនចំពោះការចំណាយដ៏ច្រើនសន្ធឹកសន្ធាប់នៃមហិច្ឆតាដ៏ធំរបស់ខ្លួនទៅលើបណ្តាញសង្គមដ៏ពេញនិយមមួយនេះ ៕
ដោយ៖ ភារៈ(រូបភាព ៖ telegraph)