ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនមុខសញ្ញាជួញដូរ​គ្រឿងញៀន​ម្នាក់​ នៅស្រុកសំឡូត​ ខណៈ​សមត្ថកិច្ច​​តាមចាប់មេខ្លោង​ម្នាក់​ ​កំពុងរត់គេចខ្លួន​

ចែករំលែក៖

  ខេត្ត​​បាត់ដំបង​៖​ មុខសញ្ញាជួញដូរ​ និងប្រើប្រាស់គ្រឿងញៀន​ម្នាក់​ ត្រូវ​បានកម្លាំងនគរបាលជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សំឡូត​ ចាប់ឃាត់ខ្លួន​រួម​នឹង​គ្រឿងញៀនមួយចំនួន។ ខណៈ​មេខ្លោង​ម្នាក់​ កំពុង​រត់គេចខ្លួន​ ហេីយ​សមត្ថកិច្ច​ជំនាញ​ កំពុង​ស្រាវជ្រាវ​តាមចាប់ខ្លួនយកមកដាក់ទោស​តាម​ច្បាប់​។ នេះបេីយោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ​ បានឱ្យដឹងនៅល្ងាចថ្ងៃព្រហស្បតិ៍ទី​១០​ ខែវិច្ឆិកា​ ឆ្នាំ​២០២២។ 

របាយការណ៍​ដដែល​បន្តថា​ ក្នុងប្រតិបត្តិការនោះ​ឃាត់​ខ្លួន​ជនសង្ស័យ​ខាងលេីនេះ​ កាលពីវេលាម៉ោង​ ១០និង៣០នាទី​យប់​ថ្ងៃ​ទី​០៩​ ខែវិច្ឆិកា​ម្សិលមិញនេះ​ នៅ​ចំណុច​ក្រុម​ទី​១២​ ភូមិ​ភ្នំ​រៃ​ ឃុំ​តា​តោក​ ស្រុក​សំឡូត​ ខេត្តបាត់ដំបង​។ 

​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ ខាន់​ ណុ​ក​ ភេទ​ប្រុស​ អាយុ​៣៩​ឆ្នាំ​ មាន​ទីលំនៅ​ក្រុម​ទី​០១​ ភូមិ​ភ្នំ​រៃ​ ឃុំ​តា​តោក​ ស្រុក​សំឡូត​ ខេត្តបាត់ដំបង​ ។​

ប្រភពដដែលបន្តថា​ លោក​វរសេនីយ៍ទោ​ ម៉ែ​ន​ រី​ម​ អធិការ​នគរបាល​ស្រុក​សំឡូត​ បា​ដឹកនាំ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ស្រុក​ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​១​ករណី​ ក្នុង​បទល្មើស​ជាក់ស្តែង​ ​រួម​មាន​ ៖​ -​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ (​ម៉ា​ទឹកកក​ ICE)​ ចំនួន​ ០១​ថង់​ -​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០១៩​ ពាក់​ស្លាក​លេខ​ បាត់ដំបង​ 1AH-6840​ ។​

ជាមួយ​គ្នា​នោះ​ សមត្ថកិច្ច​ស្រាវជ្រាវ​រក​មេខ្លោង​ម្នាក់​ទៀត​ឈ្មោះ​ វ៉ា​ន់​ មនិល​ ហៅ​ពេជ្រ​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ រស់នៅ​ភូមិ​ភ្នំ​រៃ​ ឃុំ​តា​តោក​ ស្រុក​សំឡូត​ ខេត្តបាត់ដំបង​ បាន​រត់គេច​ខ្លួន​បាត់​ ។​ 

​បច្ចុប្បន្ន​ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង​ កម្លាំង​នគរបាល​ស្រុក​សំឡូត​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ខេត្ត​ ដើម្បី​ចាត់ការ​បន្ត​នីតិវិធី​ ៕

ដោយ​៖សហការី​


ចែករំលែក៖