ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅព្រលប់ថ្ងៃព្រហស្បតិ៍ទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា៖ សូមនិយាយថាទេចំពោះគ្រឿងញៀន ! ខណៈជនសង្ស័យចំនួន១៥នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន៨ករណីទូទាំងប្រទេសនាថ្ងៃទី១០ ខែវិច្ឆិកានេះ ។
របាយការណ៍ដដែលបន្តថា ក្នុងចំណោមជនសង្ស័យទាំងចំនួន១៥នាក់រួមមាន៖ ជួញដូរ ៦ករណី ឃាត់មនុស្ស ៨នាក់ ,ដឹកជញ្ជូន រក្សាទុក ១ករណី ឃាត់មនុស្ស ១នាក់ ,ប្រើប្រាស់ ១ករណី ឃាត់មនុស្ស ៦នាក់ ។
ចំណែកវត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១០ ខែវិច្ឆិកា រួមមាន៖ -មេតំហ្វេតាមីនម៉ាទឹកកក(Ice) ស្មេីនិង ១០,៩២ក្រាម និង១កញ្ចប់តូច ។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលខាងលើនេះមានចំនួន ៦អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម៖
កម្លាំងនគរបាល៖ ៦អង្គភាព
១ / កម្លាំងនគរបាលខេត្តកំពង់ចាម៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ចាប់យកIce ០,៧០ក្រាម។
២ / កម្លាំងនគរបាលខេត្តកំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ០,៥៤ក្រាម។
៣ / កម្លាំងនគរបាលខេត្តកោះកុង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៨,២០ក្រាម។
៤ / កម្លាំងនគរបាលខេត្តសៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៦នាក់។
៥ / កម្លាំងនគរបាលខេត្តព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ០,៩៣ក្រាម។
៦ / កម្លាំងនគរបាលខេត្តត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១កញ្ចប់តូច។
ដោយឡែកកម្លាំងកងរាជអាវុធហត្ថ ៖ ១អង្គភាព
១ / កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៥៥ក្រាម ៕
ដោយ៖ ស តារា(រូបភាព៖ ឯកសារ)