ខេត្តព្រះវិហារ ៖ ព័ត៌មានបឋម មានករណី អគ្គិភ័យបានឆាបឆេះតូបលក់ដូរនៅក្រោយផ្សារកំពង់ប្រណាក ខេត្តព្រះវិហារ ។ នេះបើយោងតាម រដ្ឋបាលខេត្តព្រះវិហារ បានបញ្ជាក់ប្រាប់ នៅយប់ថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២២។
រដ្ឋបាលខេត្តបានផ្តល់ព័ត៌មានថា, អគ្គិភ័យបានឆាបឆេះតូបលក់ដូរនៅក្រោយផ្សារកំពង់ប្រណាក ខេត្តព្រះវិហារ
សូមបញ្ជាក់ថា, រាយការណ៍ថា, រដ្ឋបាលព្រះវិហារ នៅវេលាម៉ោងប្រហែល៩៖០០នាទីយប់ថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០២២នេះលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានចុះដឹកនាំកម្លាំងធ្វើការអន្តរាគមន៍ពន្លត់អគ្គិភ័យឆាបឆេះយ៉ាងសន្ធោរសន្ធៅតូបលក់ដូររបស់អាជីវករ ស្ថិតក្រោយផ្សារកំពង់ប្រណាក ក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។
ហេតុការណ៍គ្រោះអគ្គិភ័យនេះមិនទាន់ដឹងមូលហេតុច្បាស់លាស់នោះទេ ហើយចំពោះការខូចខាតក៏មិនទាន់ដឹងចំនួនពិតប្រាកដដែរ ៕
ដោយ : សិលា