ព័ត៌មានទាន់ហេតុការណ៍៖

ក្រៅឆាកខណៈកម្ពុជាប្រធាន ឃើញទេ ! សម្រស់ស្ត្រីទី១ របស់ប្រធានាធិបតីកូរ៉េខាងត្បូង កំពុងធ្វើឱ្យញាក់អារម្មណ៍ និងទាក់ទាញនេត្រាវេទិកាអាស៊ាន

ចែករំលែក៖

ភ្នំពេញ ៖ សម្រស់ស្ត្រីទី១ របស់ប្រធានាធិបតីកូរ៉េខាងត្បូង រូបគាត់ល្អពិតឥតឧបមា ល្អអើយសែនល្អបីដូចផ្កា សក់ខ្លីប្រាសស្មាគួរបេតីយ ចរិតមាយាទសមជាស្ត្រីទី១ ធ្វើអោយប្រធានាធិបតីកូរ៉េខាងត្បូង គ្រប់វិនាទី ស្រឡាញ់ ស្រមៃនឹក មិនអោយឃ្លាតឡើយ។ 

ការពិតលោកស្រី ប្រហែលជាស្ត្រីទីមួយដែលរូបសម្រស់ល្អដាច់សម្រស់ស្ត្រីទី១ ដែលចូលកិច្ចប្រជុំកំពូលអាស៊ាន និងកំពូលពាក់ព័ន្ធនាពេលនេះហើយ។ នេះជាការលើកឡើងតាមបណ្តាញទំនាក់ទំនងសង្គម facebook ខណៈអ្នកសារព័ត៌មាន ប្រមាញ់រូបផ្តិតបាន នូវសម្រស់ដ៏ផូរផង់នេះ។ 

សូមបញ្ជាក់ថា , នៅវេលាម៉ោង១៖០០នាទីរសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក យូន ស៊ុកយុល (Yoon Suk-yeol) ប្រធានាធិបតីកូរ៉េខាងត្បូង បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ  ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

សូមបញ្ជាក់ថា, កិច្ចប្រជុំកំពូល ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ធ្វើឡើងចាប់ផ្តើមពីថ្ងៃទី១០ ដល់ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ មានព្រឹត្តិការណ៍ដូចជា៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២៣ កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៥ កិច្ចប្រជុំកំពូលរំលឹកខួប៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១០ កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី២ កិច្ចប្រជុំកំពូលរំព្ញកខួបនៃទំនាក់ទំនងអាស៊ាន-កាណាដា កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ និងកិច្ចប្រជុំកំពូលអាស៉ីបូព៌ា លើកទី១៧ ផងដែរ ៕

ដោយ : សិលា


ចែករំលែក៖