សារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូងបានផ្សាយថា មន្ត្រីប៉ូលិស Yongsan ដែលកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតសម្រាប់ការជាប់ពាក់ព័ន្ធរបស់គាត់នៅក្នុងការប្រជ្រៀតជាន់លើគ្នានៅតំបន់ Itaewon ត្រូវបានគេរកឃើញថាបានស្លាប់នៅថ្ងៃទី១១ ខែវិច្ឆិកា។
មន្ត្រីទទួលបន្ទុកស៊ើបការណ៍សម្ងាត់អាយុ៥៥ឆ្នាំដែលមាននាមត្រកូល Jeong ត្រូវបានរកឃើញស្លាប់ដោយសមាជិកគ្រួសារនៅផ្ទះរបស់គាត់នាភាគខាងជើងនៃទីក្រុងសេអ៊ូលនៅវេលាម៉ោង១២ និង៤៥នាទីរសៀល(ម៉ោងនៅកូរ៉េខាងត្បូង)។
ស្នងការប៉ូលីស Yongsan នៃនាយកដ្ឋានពន្លត់អគ្គិភ័យ និងរដ្ឋបាល តំបន់ Itaewon កំពុងត្រូវបានស៊ើបអង្កេតចំពោះការចោទប្រកាន់ថាមិនបានឆ្លើយតបទាន់ពេលវេលា និងសមហេតុផលចំពោះការរត់ជាន់គ្នានៅទីក្រុងសេអ៊ូល ដែលបានសម្លាប់មនុស្ស ១៥៦នាក់កាលពីថ្ងៃទី២៩ ខែតុលា។
លោកJeong ត្រូវបានស៊ើបអង្កេតដោយមានការសង្ស័យថា គាត់បានបញ្ជាឱ្យលុបឯកសារស៊ើបការណ៍ផ្ទៃក្នុងដែលព្រមានពីហានិភ័យនៅថ្ងៃបុណ្យ Halloween ដើម្បីលាក់បាំងភស្តុតាងដែលអាជ្ញាធរមិនបានចាត់វិធានការទាន់ពេលវេលា។
មន្ត្រីនគរបាលរូបនេះកំពុងប្រឈមនឹងការចោទប្រកាន់ពីបទបំពានអំណាច បំផ្លិចបំផ្លាញភស្តុតាង និងការធ្វេសប្រហែសក្នុងការបំពេញមុខងារដែលនាំឲ្យមានផលវិបាកធ្ងន់ធ្ងរ។
យោងតាមកាសែត Korea Times លោក Jeong ត្រូវបានគេនិយាយថាបានផ្ញើសារតាមទូរស័ព្ទទៅកាន់សហសេវិកជាច្រើនកាលពីថ្ងៃទី១០ ខែវិច្ឆិកា ដែលនិយាយអំពីលទ្ធភាពដែលគាត់នឹងធ្វើអត្តឃាត៕ ដោយ៖ ធីរីណា
រូបថត ៖ TTXVN