កូរ៉េខាងត្បូងបានបញ្ចូលឈ្មោះខ្សែប្រយុទ្ធ Son Heung-min ក្នុងក្រុមកីឡាករចំនួន២៦នាក់របស់ខ្លួនក្នុងការប្រកួត World Cup នៅឆ្នាំនេះ បន្ទាប់ពីខ្សែប្រយុទ្ធរបស់ក្រុម Tottenham រូបនេះប្រកាសថាខ្លួនគាត់សាកសមសម្រាប់ការប្រកួតនេះ។
ខ្សែប្រយុទ្ធវ័យ៣០ឆ្នាំរូបនេះមានការងឿងឆ្ងល់បន្ទាប់ពីបានធ្វើការវះកាត់លើរន្ធភ្នែកដែលបាក់បែកកាលពីដើមខែនេះ ប៉ុន្តែគាត់បានធានាអ្នកគាំទ្រកូរ៉េខាងត្បូងនៅថ្ងៃពុធថា គាត់នឹងលេងនៅ World Cup ក្នុងប្រទេសកាតា។
គ្រូបង្វឹកលោក Paulo Bento បាននិយាយថា គាត់មិនប្រាកដថាពេលណា Son អាចចាប់ផ្ដើមហ្វឹកហាត់ម្ដងទៀតនៅមុនការប្រកួតដំបូងរបស់ពួកគេជាមួយនឹងក្រុមអ៊ុយរ៉ាហ្គាយនៅថ្ងៃទី២៤ ខែវិច្ឆិកាខាងមុខទេ។
លោក Bento បន្តថា “យើងមិនទាន់មានព័ត៌មាននោះនៅឡើយទេ។យើងកំពុងទាក់ទងជាមួយគាត់ ជាមួយនាយកដ្ឋានវេជ្ជសាស្ត្រ Tottenhamយើងត្រូវរង់ចាំ យើងត្រូវវិភាគស្ថានភាពរបស់គាត់ពីមួយថ្ងៃទៅមួយថ្ងៃ។យើងមានពេលក្នុងការសម្រេចចិត្ត ហើយអ្វីដែលសំខាន់បំផុតនោះគឺគាត់ជាសះស្បើយតាមដែលអាចធ្វើបាន គាត់មានអារម្មណ៍ស្រួល ហើយបន្ទាប់មកយើងនឹងធ្វើការសម្រេចចិត្តចុងក្រោយ”។
Son Heung-min អាចនឹងត្រូវពាក់របាំងការពារប្រសិនបើគាត់ត្រូវលេងផ្នែកណាមួយក្នុងប្រទេសកាតា ដែលកូរ៉េខាងត្បូងក៏ត្រូវជួបជាមួយនឹងក្រុមហ្គាណា, ព័រទុយហ្គាល់ និងអ៊ុយរ៉ាហ្គាយក្នុងពូល H។
ការរួមបញ្ចូលកីឡាករ២នាក់គួរឱ្យកត់សម្គាល់ផ្សេងទៀតគឺ Kim Min-jaeរបស់ក្រុម Napoli និង Hwang Hee-chan របស់ក្រុម Wolves ដែលនឹងស្វែងរកការជួយប្រទេសរបស់ពួកគេឱ្យឈានដល់វគ្គជម្រុះជាលើកដំបូងក្នុងរយៈពេល១២ឆ្នាំ។ ខាងក្រោមនេះគឺជាបញ្ជីឈ្មោះកីឡាករទាំង២៦រូបរបស់កូរ៉េខាងត្បូងសម្រាប់ព្រឹត្តិការណ៍ World Cup នៅកាតា៖
អ្នកចាំទី ៖ Kim Seung-gyu (Al Shabab), Jo Hyeon-woo (Ulsan Hyundai), Song Bum-keun (Jeonbuk Motors)។
ខ្សែការពារ ៖ Kim Min-jae (Napoli), Kim Jin-su (JeonbukMotors), Hong Chul (Daegu FC), Kim Moon-hwan (JeonbukMotors), Yoon Jong-gyu (FC Seoul), Kim Young-gwon (Ulsan Hyundai), Kim Tae-hwan (Ulsan Hyundai), Kwon Kyung-won (Gamba Osaka), Cho Yu-min (Daejon Citizen)។
ខ្សែបម្រើ ៖ Jung Woo-young (Al Sadd), Na Sang-ho (FC Seoul), Paik Seung-ho (Jeonbuk Motors), Son Jun-ho (Shandong Taishan), Song Min-kyu (Jeonbuk Motors), Kwon Chang-hoon(Gimcheon Sangmu), Lee Jae-sung (Mainz), Hwang Hee-chan(Wolverhampton Wanderers), Hwang In-beom (Olympiacos), Jeong Woo-yeong (Freiburg), Lee Kang-in (Real Mallorca)។
ខ្សែប្រយុទ្ធ ៖ Hwang Ui-jo (Olympiacos), Cho Gue-sung (Jeonbuk Motors), Son Heung-min (Tottenham Hotspur) ៕

ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច