ភ្នំពេញ៖ រាជរដ្ឋាភិបាល ចេញសេចក្តីសម្រេច ស្តីពី ការជ្រើសរើស និស្សិត សិស្សចូលបណ្ដុះបណ្តា នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ក្នុងនោះ រាជរដ្ឋាភិបាលសម្រេច :
ប្រការ១. អនុញ្ញាតឱ្យក្រសួងការពារជាតិ ជ្រើសរើសនិស្សិត សិស្សចំនួន៦២០(ប្រាំមួយរយម្ភៃ)នាក់ ចូលបណ្តុះបណ្តាល នាយទាហានសកម្ម ចំនួន២០០(ពីររយ)នាក់ នៅសាលានាយទាហានសកម្ម និងបណ្តុះបណ្តាលនាយទាហាន ទ័ពជើងគោក ចំនួន២៥០(ពីររយហាសិបនាក់ និងនាយទាហានបន្តវេន ចំនួន១៧០ (មួយរយចិតសិប)នាក់ នៅវិទ្យា ស្ថានទ័ពជើងគោក ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំសិក្សា២០២៣នេះតទៅ ។
ប្រការ២: រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្រ្តី រដ្ឋលេខាធិការ គ្រប់ក្រសួងស្ថាប័នដែលពាក់ព័ន្ធត្រូវអនុវត្តសេចក្តី សម្រេចនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕
ដោយ ៖ សុខ ខេមរា