ភ្នំពេញ ៖ ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាងខ្ញុំ មានសេចក្តីព្រួយ និងបារម្ភជាពន់ពេក ក្រោយពីបានទទួលព័ត៌មានថាសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើតេស្តឃើញវិជ្ជមានកូវីដ-១៩ នៅប្រទេសឥណ្ឌូនេស៊ី។
ស្ថិតក្នុងបរិយាកាសដ៏អាប់អួរនេះ នាងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ មានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ព្រមទាំងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយប្រោះព្រំសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្រ្តី សូមឆាប់បានជាសះស្បើយជាស្ថាពរ ដើម្បីសណ្ឋិតនៅជាប្រមុខដឹកនាំដ៏ឆ្នើម និងវាងវៃបំផុត សម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជាទាំងមូល ជាដរាបតរៀងទៅ ៕
ដោយ : សិលា