ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំពិសេសលើកទី២ ឆ្នាំ២០២២ របស់គណៈ កម្មការអន្តររដ្ឋាភិបាលអាស៊ាន (អាយឆា)ចាប់ពីថ្ងៃទី១៥-១៩ ខែ វិច្ឆិកា ឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ ៖ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំពិសេសលើកទី២ ឆ្នាំ២០២២ របស់គណៈ កម្មការអន្តររដ្ឋាភិបាលអាស៊ាន (អាយឆា)ចាប់ពីថ្ងៃទី១៥-១៩ ខែវិច្ឆិកា ឆ្នាំ២០២២ ។ នេះបើយោងតាម សេចក្តីប្រកាសព័ត៌មានស្តីពី កិច្ចប្រជុំពិសេសលើកទី២ ឆ្នាំ២០២២

របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) និងកិច្ចប្រជុំពាក់ព័ន្ធ អាយឆាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំពិសេសលើកទី២ ឆ្នាំ២០២២ របស់គណៈ កម្មការអន្តររដ្ឋាភិបាលអាស៊ាន (អាយឆា) និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងទម្រង់នៃកិច្ចប្រជុំដោយផ្ទាល់ ដែលនឹងរៀបចំប្រារព្ធធ្វើឡើងនៅសណ្ឋាគារអេមព្រីស អង្គរ ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៥-១៩ ខែ វិច្ឆិកា ឆ្នាំ២០២២។

ចាប់ពីថ្ងៃទី១៥-១៧ ខែវិច្ឆិកា ឆ្នាំ២០២២ កែវ  រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយក រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តំណាងកម្ពុជាប្រចាំអាយឆា និងជាប្រធាន អាយឆាឆ្នាំ២០២២. នឹងដឹកនាំកិច្ចប្រជុំពិសេសលើកទី២ឆ្នាំ២០២២របស់អាយឆា ដោយមានការចូល រួមពីតំណាងប្រទេសសមាជិកអាស៊ានទាំងអស់ប្រចាំអាយឆា និងលេខាធិការដ្ឋានអាស៊ានផងដែរ។ កិច្ចប្រជុំពិសេសលើកទី២ប្រចាំឆ្នាំ២០២២របស់អាយឆានេះ នឹងធ្វើការពិនិត្យ ពិភាក្សា លើឯកសារ ទស្សនាទាននៃសកម្មភាពអាទិភាពរបស់អាយឆាឆ្នាំ២០១៩-២០២២. បច្ចុប្បន្នភាពនៃសកម្មភាព អាទិភាពរបស់អាយឆាពីឆ្នាំ២០១៤-២០២២ របាយការណ៍សកម្មភាពនានាដែលបានអនុវត្តរួច ហើយ វឌ្ឍនភាពនៃកម្មវិធីនានាដែលមិនទាន់បានអនុវត្ត និងឯកសារសំខាន់ៗមួយចំនួនទៀត។

បន្ថែមលើនេះ ក្នុងកិច្ចប្រជុំពិសេសលើកទី២របស់អាយឆាឆ្នាំ២០២២ លោក កែវ រ៉េមី ប្រធានអាយឆាឆ្នាំ២០២២ នឹងដឹកនាំគណៈប្រតិភូអាយឆា ក្នុងកិច្ចប្រជុំដាច់ដោយឡែករវាងអោយឆា និងអង្គការសហប្រជាជាតិ នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីពិភាក្សាពីកិច្ចសហ ប្រតិបត្តិការរបស់អាយឆា និងអង្គការសហប្រជាជាតិ ក្នុងការការពារនិងលើកកម្ពស់សិទ្ធិមនុស្សនៅក្នុង តំបន់អាស៊ាន។ នៅចុងបញ្ចប់នៃកិច្ចប្រជុំពិសេសលើកទី២របស់អាយឆាឆ្នាំ២០២២នេះ នឹងមានពិធី ប្រគល់តួនាទីជាប្រធានអាយឆាឆ្នាំ២០២៣ ជូនទៅតំណាងឥណ្ឌូណេស៊ីប្រចាំអាយឆា។

នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ អាយឆាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំពិធីអបអរសាទរខួប លើកទី១០ នៃសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន និងសេចក្ដីថ្លែងការណ៍ភ្នំពេញស្តីពីការអនុម័ត សេចក្ដីប្រកាសសិទ្ធិមនុស្សអាស៊ាន ដែលជាឧបករណ៍ស្នូលនៃការការពារ និងលើកកម្ពស់សិទ្ធិ មនុស្សរបស់អាស៊ាន ហើយដែលត្រូវបានអនុម័តនៅរាជធានីភ្នំពេញ នៅពេលដែលកម្ពុជាធ្វើជា

ប្រធានអាស៊ានឆ្នាំ២០១២។ ពិធីនេះ នឹងមានការអញ្ជើញចូលរួមជាអធិបតីដោយ : លោក កិត្តិនីតិកោសលបណ្ឌិត ឱម យុិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ។

នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២. អាយឆាកម្ពុជា និងអាយឆាឥណ្ឌូណេស៊ី នឹងធ្វើជាសហ ប្រធាន នៃកិច្ចសន្ទនាស្តីពីសិទ្ធិមនុស្សអាស៊ានឆ្នាំ២០២២។

សេចក្ដីដូចបានគោរពជម្រាបជូនខាងលើនេះ សូមសាធារណជន និងបណ្ដាញសារព័ត៌មាន ទាំងអស់ជ្រាបជាព័ត៌មាន៕

ដោយ : សិលា


ចែករំលែក៖