ព័ត៌មានទាន់ហេតុការណ៍៖

គ្រួសាររងគ្រោះដោយទឹកជំនន់ក្នុងស្រុកត្បែងមានជ័យ ស្នើចំនួន២១៧ គ្រួសារទទួលអំណោយពីរាជរដ្ឋាភិបាល

ចែករំលែក៖

ខេត្តព្រះវិហារ ៖ រដ្ឋបាលខេត្តព្រះវិហារ បានបញ្ជាក់អោយដឹងថា,  នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២  លោក គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមអមដំណើរលោក មាស សុភា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ ចុះចែកគ្រាប់ពូជ និងអំណោយជាគ្រឿងឧបភោគ បរិភោគ ជូនប្រជាពលរដ្ឋចំនួន២១៧គ្រួសារដែលរងគ្រោះដោយទឹកជំនន់កន្លងមក ក្នុងស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ដោយមានការចូលរួមពីអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលស្រុកត្បែងមានជ័យនិងមន្រ្តីមួយចំនួនទៀត  នៅបរិវេណសាលាស្រុកត្បែងមានជ័យ ។

អំណោយដែលបានផ្តល់ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នាពេលកន្លងទៅ ចំនួន២១៧គ្រួសារ រួមមាន អង្ករ២៥គីឡូក្រាម មី១កេស ទឹកបរិសុទ្ធ ១កេស ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ត្រីខ១យួរ និងគ្រាប់ពូជមួយចំនួន ៕

ដោយ : សហការី


ចែករំលែក៖