ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាជិះម៉ូតូដួលខ្លួនឯងត្រូវរថយន្តមកពីក្រោយកិនពីលេីម៉ូតូរងការខូចខាត​

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់និងអ្នករួមដំណេីរម្នាក់ទៀតជិះម៉ូតូមួយគ្រឿងឌុបគ្នាទាំងស្ថានភាពស្រវឹងជោក បានបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នក៏រេចង្កូតដួល បណ្ដាលឲ្យបែកមុខបែកមាត់ រងរបួសស្រាល ត្រូវរថយន្តមកពីក្រោយកិនពីលេីម៉ូតូ ថែមទៀត រងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃអង្គារទី១៥ ខែ វិច្ឆិកា ឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវ បឹងតាម៉ាត កែងនិងផ្លូវ បេតុងគ្មានលេខ ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

     តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញ បុរសពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាក Zoomer X ពណ៌សលាយទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1GG-4737 ធ្វេីដំណេីរក្នុងល្បឿនលឿនល្មម ក្នុងស្ថានភាពស្រវឹងជោកជាំ ទិសដៅពីត្បូងទៅជេីង ខណៈមកដល់ចំណុចកេីតហេតុខាងលេី បានបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នក៏រេចង្កូតដួល បណ្ដាលឲ្យបែកមុខបែកមាត់ រងរបួសស្រាល ភ្លាមនោះដែរក៏មានរថយន្ត ម៉ាក Tacoma ពណ៌ស ពាក់ស្លាកលេខ 2BO-3121 ធ្វេីរដំណេីរស្របទិសគ្នា មកបុកកិនពីលេីម៉ូតូថែមទៀត បណ្ដាលឲ្យម៉ូតូរងការខូចខាតយ៉ាងដំណំ ។ 

    ក្រោយពេលកេីតហេតុ ភាគីទាំងពីរ បានប្រកែកយកត្រូវរៀងខ្លួន ទេីបសមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកដល់  ក៏បានជួយសម្របសម្រួលគ្នា ភាគីទាំងពីរ អស់ជាង២ម៉ោង ទេីបភាគីខាងរថយន្តខ្ចិលវែងឆ្ងាយ ក៏បានឲ្យសំណងទៅខាងម៉ូតូចំនួន ៤០មុឺន រៀល ដេីម្បីបញ្ចប់រឿង ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖