ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តពីរគ្រឿងកៀរគ្នាបន្តិចបន្តួចជជែកយកត្រូវរៀងខ្លួនបង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំង

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តធុនធំក្រុមហ៊ុនLMH បេីកកៀរជាមួយរថយន្តម៉ាកព្រូសរងការខូចខាតកាងបន្តិចបន្តួចជជែកយកតែត្រូវរៀងខ្លួនបង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំង​ នៅតាមបណ្តោយផ្លូវបេតុង​ ភូមិព្រៃព្រីងជេីង១​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ កាលពីវេលាម៉ោង១០​ និង៤០នាទីព្រឹកថ្ងៃទី១៦​ ខែវិច្ឆិកា​ ឆ្នាំ២០២២​ ។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តធុនធំ​ ម៉ាកហ៊ីយ៉ាន់ដាយ​ របស់ក្រុមហ៊ុនLMH ក្បាលពណ៌ស​ពាក់ស្លាកលេខភ្នំពេញ3D 5733 ធ្វេីដំណេីរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីត្បូងទៅជេីងខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តម៉ាកព្រូស​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2BS 1846 ធ្វេីដំណេីរបញ្ច្រាសទិសគ្នាហេីយបានកៀរគ្នារបូតកាងរថយន្តព្រូសរងការខូចខាតបន្តិចបន្តួចតែភាគីទាំងសងខាងជជែកយកត្រូវរៀងខ្លួនមិនព្រមយករថយន្តអែបខាងបង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។ 

ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុគូសវាសចំណាំហេីយយករថយន្តអែបខាងដេីម្បីសម្របសម្រួលនិងបញ្ជៀសចរាចរណ៍កុំឲ្យកកស្ទះ ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖