ព័ត៌មានទាន់ហេតុការណ៍៖

លោក ដួង តារា ៖ សន្តិភាពផ្តល់ឱកាសឱ្យជនជាតិបារាំងបានមករស់នៅនិងប្រកបការងារក្នុងប្រទេសកម្ពុជាដោយគ្មានការភ័យខ្លាច

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ដួង តារា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថាលោក Thierry Bridon  សញ្ជាតិបារាំងសប្បាយចិត្តដែលបានមករស់នៅក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង៦ឆ្នាំមកនេះជាមួយភរិយាជនជាតិខ្មែរ។

លោកបានបន្តថា, លោក Thierry Bridon  ពេញចិត្តយ៉ាងខ្លាំងចំពោះសន្តិភាពពេញលេញនៅក្នុងប្រទេសកម្ពុជាជាង២០ឆ្នាំមកនេះដែលបានផ្តល់ឱកាសអោយគាត់បានមករស់នៅនិងប្រកបការងារជាមួយភរិយា។ លោក Thierry Bridon  ប្រាប់ខ្ញុំថារស់នៅក្នុងប្រទេសកម្ពុជាគឺងាយស្រួលនិងសប្បាយជាងរស់នៅប្រទេសបារាំង។ លោកពេញចិត្តយ៉ាងខ្លាំងក្នុងការចូលរួមការងារស្ម័គ្រចិត្តជាមួយខ្ញុំដើម្បីមានឱកាសបានបន្តជួយកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី។ 

លោក ដួង តារា លើកឡើងថា, ខ្ញុំក៏សប្បាយចិត្តដែលមានឱកាសបានជួយជនជាតិបរទេសអោយបានយល់ដឹងពីច្បាប់អន្តោប្រវេសន៍កម្ពុជា ហើយទទួលបានទិដ្ឋាការរស់នៅនិងធ្វើការស្របច្បាប់នៅក្នុងប្រទេសដោយគ្មានការភ័យខ្លាច។

អំពើល្អជាសិរីសួស្តីនៃជីវិត យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹមដោយចិត្តជ្រះថ្លា និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋគ្រប់ទីកន្លែងដោយគ្មានការរើសអើងនៅក្រោមដំបូលសន្តិភាព៕

ដោយ : សិលា


ចែករំលែក៖