ភ្នំពេញ៖ ពិភពលោកបានរកឃើញជាលើកដំបូង ការងារក្នុងឧស្សាហកម្មថាមពលស្អាត មានចំនួនច្រើនជាងការងារផលិតហ្វូស៊ីល-ឥន្ធនៈ Wind and Solar new employ as many workers as the oil sector ,នេះបេីយោងតាមប្រភពព័ត៌មានពីក្រសួងបរិស្ថាន បានឱ្យដឹងនៅរសៀលថ្ងៃពុធទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។
ប្រភពដដែលបន្តថា ការផលិតថាមពលបញ្ចេញកាបូនទាប ភាគច្រើនបានមកពីថាមពលព្រះអាទិត្យ និងខ្យល់ និងបានផ្តល់ឱកាសការងារដល់មនុចំនួណ៧,៨លាននាក់ នៅទូទាំងពិភពលោក។ ជំងឺរាតត្បាតកូវីដ១៩ បានធ្វើឱ្យបុគ្គលិកបម្រើការងារក្នុងវិស័យថាមពលជាច្រើនបានឈប់សម្រាក ជាពិសេសផ្នែកប្រេង និងឧស្ម័ន។ ប៉ុន្តែទីបំផុតវិស័យនេះបានស្ទុះងើបឡើងវិញលើសពី ៦៥ លាននាក់ ក្នុងឆ្នាំ ២០១៩។ វិស័យថាមពលគឺជាឧស្សាហកម្មដែលតម្រូវឲ្យមានអ្នកប្រើការងារមានជំនាញខ្ពស់។
ការសិក្សាបានបង្ហាញឲ្យឃើញថា ការផលិតថាមពលស្អាត នឹងបង្កើតការងារថ្មីចំនួន១៤ លានកន្លែងនៅឆ្នាំ២០៣០។ ខណៈពេលដែលបុគ្គលិកបម្រើការងារក្នុងវិស័យថាមពលប្រេង និងឧស្ម័ន ចំនួន១៦ លាននាក់ ទៀតនឹងផ្លាស់ប្តូរទៅបម្រើការលើថាមពលស្អាត។
សព្វថ្ងៃនេះ ឧស្សាហកម្មប្រេងឥន្ធនៈ និងហ្វូស៊ីលផ្តល់ការងារដល់មនុស្សប្រហែល ៣២ លាននាក់ ដែលមួយចំនួនត្រូវបានផ្លាស់ប្តូរការងារ ទៅក្នុងឧស្សហកម្មដែលោលិតថាមពលបញ្ចេញកាបូនទាបរបស់ក្រុមហ៊ុនរបស់ពួកគេ។ ប៉ុន្តែ ទីភ្នាក់ងារថាមពលអន្តរជាតិនិយាយថា រដ្ឋាភិបាលនៃប្រទេសនីមួយៗត្រូវតែធ្វើការដើម្បីធានាឱ្យមានការផ្លាស់ប្តូរជម្រើសការងារនេះឲ្យបានត្រឹមត្រូវ៕ដោយ៖សហការី
នេះជាវីដេអូ៖ https://fb.watch/gr3-ayxXR8