ព័ត៌មានទាន់ហេតុការណ៍៖

ពាក្យ “សង្រ្គាម” ត្រូវបានប្រើជិត 1,000 ដងក្នុងសេចក្តីថ្លែងការណ៍របស់មេដឹកនាំ G20

ចែករំលែក៖

ប្រទេសឥណ្ឌូនេស៊ី ៖ ពាក្យ “សង្រ្គាម” ត្រូវបានប្រើជិត 1,000 ដងក្នុងសេចក្តីថ្លែងការណ៍របស់មេដឹកនាំ G20 ដែលមាន កម្រាស់ 1,186 ទំព័រ រួមទាំងឧបសម្ព័ន្ធ។ 

ក្រៅពីពាក្យ “សង្គ្រាម” ដែលត្រូវបានលើកឡើងចំនួន 997ដង ក៏មានពាក្យចំណីអាហារចំនួន 512ដង; រុស្ស៊ីចំនួន 201; តួកគី 171; និងពាក្យអ៊ុយក្រែនចំនួន 42លើក។

ការប្រើប្រាស់ពាក្យពេចន៍ខាងលើបានបង្ហាញពីការឆ្មក់យកវេទិការសេដ្ឋកិច្ចមួយនេះដើម្បីរំលេចឬជញ្រ្ជំទៅលើ “សង្គ្រាម” ដែលកំពុងជះផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ពិភពលោកទាំងមូល។ អ្វីដែលគួរចាប់អារម្មណ៍សមាជិកភាគច្រើននៃក្លឹបប្រទេសអ្នកមានG20នេះឯងដែលជាប់ពាក់ព័ន្ធដោយផ្ទាល់និងដោយប្រយោលទៅនឹងសង្រ្គាមនៅអ៊ុយក្រែនជាមួយរុស្សុី ហើយប្រទេសមហាអំណាចធំទាំង២ អាម៉េរិកនិងចិនក៏នៅក្មុងក្រុមG20នៅពេលដែលកិច្ចប្រជុំG20បានលើកពេញៗមាត់ពីពិភពលោកបច្ចុប្បន្នកំពុងតែប្រឈមទៅនឹងការបែងចែកប៉ូលនៃភូមិសាស្រ្តនយោបាយដែលសំដៅទៅលើអាម៉េរិកនិងចិននេះតែម្តង។  

រឿងមួយទៀតដែលគួរចាប់អារម្មណ៍ ពេលមានកិច្ចប្រជុំម្តងៗ ការការពារសុវត្ថិភាពនិងសន្តិសុខរបស់មេដឹកនាំនិងទីកន្លែងប្រជុំជាអត្ថិភាពធំបំផុតព្រោះគេបារម្មណ៍ពីការប្រើប្រាស់អាវុធនិងការបំផ្ទុះគ្រាប់បែក ប៉ុន្តែប្រទេសស្ទើរទាំងអស់នាំគ្នាបង្កើនការផលិតអាវុធឬទិញអាវុធបន្ថែមកាន់តែច្រើនៗឡើង៕ 

ជាម្ចាស់ផ្ទះ ឥណ្ឌូនេស៊ីបានពង្រាយកម្លាំងសន្តិសុខយោធាចំនួន១មុឺន៨ពាន់នាក់ និងកម្លាំងប៉ូលីសជិត១មុឺននាក់ផ្សេងទៀតដើម្បីការពារសន្តិសុខនៃកិច្ចប្រជុំG20រយៈពេល២ថ្ងៃនៅកោះបាលីដោយគ្រោងចំណាយសរុបអស់ជាង៤០លានដុល្លារ៕

ដោយ : លោក ពុយ គា


ចែករំលែក៖