ភ្នំពេញ ៖ លោក សុខ ឥសាន បានបរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា !
១- នៅកម្ពុជាអត់មានបាត់បង់លទ្ធិប្រជាធិបតេយ្យនិងរំលោភសិទ្ធិមនុស្សទេ = ដូច្នេះអត់មានត្រូវស្តារលទ្ធិប្រជាធិបតេយ្យអីទេ?
២- ក្នុងបរិបទដែលកម្ពុជាមានសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ = ការគ្រប់គ្រងនឹងដឹកនាំរដ្ឋចាំបាច់ត្រូវពង្រឹងលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ ជនណាប្រព្រឹត្តល្មើសច្បាប់ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់?
៣- បើកម្ពុជាលទ្ធិប្រជាធិបតេយ្យត្រូវបាត់បង់និងមានការរំលោភសិទ្ធិមនុស្ស = កិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធនឹងមិនអាចប្រព្រឹត្តទៅបានទេ?
៤- បើកម្ពុជាគ្មានលទ្ធិប្រជាធិបតេយ្យនិងមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ = សង្គមកម្ពុជាមិនមានសន្តិភាពនិងស្ថិរភាពនយោបាយទេ?
៥- បើកម្ពុជាគ្មានសន្តិភាពនិងស្ថិរភាពនយោបាយទេ = មេដឹកនាំបណ្តាប្រទេសធំលើពិភពលោកនឹងមិនហ៊ានមកចូលរួមប្រជុំកំពូលអាស៊ាននិងប្រជុំពាក់ព័ន្ធទេ?
៦- ដោយសារកម្ពុជាមានសន្តិភាពស្ថិរភាពនយោបាយ = ទើបមេដឹកនាំមហាអំណាចមកចូលរួមប្រជុំកំពូលអាស៊ាននិង ប្រជុំពាក់ព័ន្ធ?
៧- ដោយសារកម្ពុជាមានសន្តិភាពស្ថិរភាពនយោបាយអត់មានភេរវកម្ម = ទើបលោកបៃដឹនសម្តែងនូវអារម្មណ៍រីករាយនិងកក់ក្តៅក្នុងចិត្តសប្បាយរីករាយសំណេះសំណាលជាមួយបងប្អូបខ្មែរអាមេរិកាំងយ៉ាងរីករាយគ្មានព្រួយបារម្ភ។
៨- ក្រុមឧទ្ទាមក្រៅច្បាប់មិនចង់ឲ្យកម្ពុជាមានសន្តិភាពនិងសេចក្តីសុខទេ = ទើបពួកវាតែងតែនិយាយបំផ្លើសការពិតនិងបំភិតបំភៃសភាពការណ៍ ?
៩- តែទោះជាយ៉ាងណាប្រជាពលរដ្ឋនិងអ្នករស់នៅក្នុងកម្ពុជាមិនចាប់អារម្មណ៍នឹងពាក្យបំភិតបំភៃនិងញុះញង់របស់ក្រុមឧទ្ទាមក្រៅច្បាប់ទេ = ប្រជាជនកម្ពុជារស់នៅក្រោមដំបូលសន្តិភាពនិងម្លប់ដ៏ត្រជាក់នៃព្រះមហាក្សត្រកម្ពុជា។
១០- នៅកម្ពុជាលំហរនយោបាយនៅកម្ពុជាទលំទូលាយ = មានគណបក្សនយោបាយរាប់សិបត្រូវបានចុះបញ្ជីរនិងធ្វើសកម្មភាពស្មើៗគ្នាចំពោះមុខច្បាប់ ៕.
ដោយ : សហការី