ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរគ្រឿងញៀន​ និងកាន់កាប់អាវុធខុសច្បាប់

ចែករំលែក៖

  ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌដង្កោ​ កាលពីវេលាម៉ោង​០៤ទៀបភ្លឺ​ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ​ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត (ដាវកែច្នៃចំនួន០១ដើម ប្រវែង៧៥សង់ទីម៉ែត្រ) ត្រង់ចំណុចផ្លូវ៣៧១ ស្ថិតនៅម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

មន្រ្តីនគរបាលខណ្ឌដង្កោ បានឱ្យដឹងថា ៖ ជនសង្ស័យម្នាក់ឈ្មោះ ច្រឺង រី ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ ស្នាក់នៅមិនពិតប្រាកដ។

វត្ថុតាងដកហូតរួមមាន ៖

-ក្រាមពណ៌សថ្លា ចំនួន ០៨កញ្ចប់ ថង់តូច

-ដាវកែច្នៃចំនួន ០១ដើម ប្រវែង៧៥សង់ទីម៉ែត្រ

-សម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួន

-កង់ចំនួន ០១គ្រឿង ។

បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីចាត់ការតាមនីតិវិធី ៕

ដោយ​៖ សហការី​


ចែករំលែក៖