ប្រទេសអូស្ត្រាលី ៖ លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រភិភូគណៈមេធាវី ចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាឡអេស៊ា ឆ្នាំ២០២២ (LAWASIA Annual Council Meeting 2022) នៅ The College of Law ទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី ។
សូមបញ្ជាក់ថា, នាថ្ងៃសុក្រ ១០រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១២:៣០នាទី (ម៉ោងអូស្រ្តាលី) លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រភិភូគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាឡអេស៊ា ឆ្នាំ២០២២ (LAWASIA Annual Council Meeting 2022) នៅ The College of Law ទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី។
នៅក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីប្រធានឡអេស៊ា(LAWASIA) លោកស្រី Melissa K Pang អតីតប្រធានឡអេស៊ា សមាជិកប្រតិបត្តិ និងប្រធានគណៈមេធាវីនៃប្រទេសតំបន់ អាស៊ី-ប៉ាស៊ីភិច ដែលមានសមាជិកប្រមាណ៤០ប្រទេស ដោយមានរបៀបវារៈ ចំនួន ១៦។
លោកប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមក្នុងកិច្ចពិភាក្សានិងការសម្រេចផ្សេងៗ។ ហើយបានលើកឡើងអំពីប្រព័ន្ធផ្តល់ជំនួយផ្នែកច្បាប់នៅប្រទេសកម្ពុជា និងគម្រោងវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវីរបស់កម្ពុជាជូនកិច្ចប្រជុំផងដែរ ៕
ដោយ : សហការី