ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច​ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​នឹង​ករណី​ជួញ​ដូរ​គ្រឿងញៀន​

ចែករំលែក៖

  ខេត្ត​​កំពង់ស្ពឺ ​៖​ មុខសញ្ញាជួញដូរ​និងប្រើប្រាស់គ្រឿងញៀន​ម្នាក់​ ត្រូវ​បានកម្លាំងនគរបាលជំនាញ​ស្រុក​ភ្នំស្រួច​ ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ រួម​នឹង​គ្រឿងញៀនជា​ច្រើន​កញ្ចប់​ យកមកសាកសួរ​ដេីម្បីចាត់ការតាមច្បាប់​។ 

យោង​តាម​របាយការណ៍​របស់​អធិការដ្ឋាននគរបាលស្រុក​ភ្នំស្រួច​ បានឱ្យដឹងថា​ កម្លាំង​ជំនាញ​ប្រឆាំងគ្រឿងញៀន​ស្រុក​ភ្នំស្រួច​ នៅ​ថ្ងៃ​ទី​១៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១១​និង​៤០​នាទី​ បាន​ចុះបង្ក្រាប​មុខសញ្ញា​សង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ម្នាក់​  នៅ​ចំណុច​ភូមិ​សំបួរ​ ឃុំ​មហា​សាំង​ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​  ។​

​ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ​ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ឈ្មោះ​ ងើ​ស​ សុខ​លី​ ហៅ​ ជៀម​ ភេទ​ ប្រុស​ អាយុ​៣៧​ឆ្នាំ​ នៅ​ភូមិ​សំបួរ​ ឃុំ​មហា​សាំង​ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ (​មុខសញ្ញា​មាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​)​ និងដកហូត​វត្ថុ​រួម​មាន​ ៖​ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ ១៩​កញ្ចប់​តូច​ ។​

​បច្ចុប្បន្ន​ ជនសង្ស័យ​ និង​វត្ថុ​តាង​កម្លាំង​ការិយាល័យ​ជំនាញ​ កំពុង​កសាង​សំណុំរឿង​ ចាត់ការ​តាម​នីតិវិធី​ ៕

ដោយ៖សហការី​


ចែករំលែក៖