ព័ត៌មានទាន់ហេតុការណ៍៖

លោក គួច ចំរើន អភិបាល អញ្ជើញទស្សនកិច្ចនៅលើនាវាពិឃាតកងស្វ័យការពារជើងទឹកជប៉ុន ០១គ្រឿងឈ្មោះ JS HARUSAME (DD.102)​ ដែលបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញទស្សនកិច្ចនៅលើនាវាពិឃាតកងស្វ័យការពារជើងទឹកជប៉ុន ០១គ្រឿងឈ្មោះ JS HARUSAME (DD.102)​  ដែលបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

 ក្នុងឱកាសនោះក៏មានទទួលស្វាគមន៍ដោយលោកវរនាវីទោ Ban Masayuki មេបញ្ជាការនាវាពិឃាតកងស្វ័យការពារជើងទឹកជប៉ុននៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ 

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានស្វាគមន៏កាចូលចតនាវាពិឃាតស្វ័យការពារជើងទឹកជប៉ុននៅលើទឹកដីខេត្តព្រះសីហនុនាពេលនេះ និងសូមឱ្យដំណើរទស្សនារបស់នាយ នាយនាវី និងពលនាវិកកងទ័ពជើងទឹកជប៉ុននៅក្នុងខេត្តព្រះសីហនុប្រកបដោយសុខសសុវត្ថិភាព ហើយកងកម្លាំងរបស់យើងនឹងចូលរួមសហការការ ពារសន្តិសុខសណ្តាប់សាធារណៈសម្រាប់ដំណើរកម្សាន្ត។

នាវាពិឃាតកងស្វ័យការពារជើងទឹកជប៉ុន ០១គ្រឿងមានឈ្មោះ JS HARUSAME (DD.102)​ ដឹកនាំដោយលោកវរនាវីឯក KUDO MASANORI មេបញ្ជាការកងស្វ័យការពារជើងទឹកជប៉ុន តំបន់២ បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ក្នុងដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពជើងទឹកទាំងពីរកម្ពុជា-ជប៉ុន និងក៏មានធ្វើលំហាត់រួមគ្នាផងដែរ។

លក្ខណៈបច្ចេកទេស

-ប្រភេទនាវាពិឃាដ 

-មានបណ្ដោយ ១៥១ម៉ែត្រ

-ទទឹង ១៧,៤ម៉ែត្រ 

-ជម្រៅ ទឹក ៥,២ម៉ែត្រ 

-ទម្ងន់ ផ្ទុក ៤.៥៥០តោន                         

-នាវិកសរុបចំនួន ២០៥នាក់ 

-មេបញ្ជាការនាវា លោកវរនាវីទោ Ban Masayuki ៕

ដោយ : សហការី


ចែករំលែក៖