ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េខាងជើង (KCNA) បានផ្សាយថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un និងមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងបានអញ្ជើញត្រួតពិនិត្យការបាញ់សាកល្បងកាំជ្រួចមីស៊ីលឆ្លងទ្វីប (ICBM) កាលពីម្សិលមិញ។
សកម្មភាពខាងលើរបស់កូរ៉េខាងជើងគឺចង់បញ្ជាក់ជាថ្មីនូវសមត្ថភាពដ៏រឹងមាំនិងគួរឱ្យទុកចិត្តរបស់ទីក្រុងព្យុងយ៉ាងក្នុងការទប់ស្កាត់រាល់សកម្មភាពគំរាមកំហែងដោយអាវុធបរមាណូ។
ចំណុចដែលចាប់អារម្មណ៍នៅពេលនេះ គឺមេដឹកនាំកូរ៉េខាងជើងបាននាំកូនស្រីរបស់គាត់ទៅទស្សនាការបាញ់បង្ហោះមីស៊ីលអន្តរទ្វីប ICBMនោះផងដែរ។ នេះជាលើកដំបូងដែលលោកគីម ជុងអ៊ុនបង្ហាញកូនស្រីជាសាធារណៈ។
មីស៊ីលដែលបាញ់ចេញពីអាកាសយានដ្ឋានអន្តរជាតិក្រុងព្យុងយ៉ាង ហោះបានចម្ងាយ ៩៩៩.២ គីឡូម៉ែត្រក្នុងរយៈពេល ៤.១៣៥ វិនាទី ក្នុងកម្ពស់ ៦.០៤០.៩គីឡូម៉ែត្រ ហើយធ្លាក់ចូលទៅក្នុងដែនទឹកអន្តរជាតិ។
គួរបញ្ជាក់ផងដែរថា នៅក្នុងព្រឹត្តិការណ៍នេះក៏មានវត្តមានកូនស្រីលោក គីម ជុងអ៊ុនផងដែរ ដែលមិនធ្លាប់ត្រូវបានផ្សព្វផ្សាយនៅចំពោះមុខប្រព័ន្ធផ្សព្វផ្សាយនោះទេ។
កូនស្រីមេដឹកនាំ គីម ជុងអ៊ុន មានអាយុប្រហែល១២-១៣ឆ្នាំបានបង្ហាញខ្លួននៅក្នុងរូបថតរបស់ KCNA ពាក់អាវពណ៌ស កាន់ដៃឪពុករបស់នាង និងមើលគ្រាប់មីស៊ីលធំបំផុតរបស់កូរ៉េខាងជើង ៕ ដោយ៖ ធីរីណា
រូបថត៖ AFP/KCNA