ព័ត៌មានទាន់ហេតុការណ៍៖

ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃចន្ទ ១៣រោច  ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ  បានអញ្ជើញចូលរួមក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលាខេត្តពោធិ៍សាត់។

លោក ខូ រីដា អភិបាលរង ខេត្តបាត់ដំបង មកកាន់តំណែងជាអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ជំនួសលោក ជាវ តាយ ដែលត្រូវទៅកាន់តំណែង ជារដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ។ 

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់មានប្រសាសន៍ថា, លោក ជាវ តាយ គាត់ គ្មានកំហុសអីទេ តែគាត់និងក្រុមគ្រួសារ សុំដោយសារបញ្ហាសុខភាព ខ្វះពេលវេលាគ្រប់គ្រាន់ដើម្បីការងារ ដូច្នេះសុំពេលព្យាបាលជំងឺ សម្តេចក៏ឯកភាពតាមសំណូមពរគាត់ ៕

ដោយ : សិលា


ចែករំលែក៖