ព័ត៌មានទាន់ហេតុការណ៍៖

ឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន ដឹកនាំប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់!

ចែករំលែក៖

  ខេត្តកំពង់ចាម ៖ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ *ឯម​ កុសល* ស្នងការនគរបាលខេត្តកំពង់ចាម​ ដោយបានការឯកភាពពីលោក*តូច ឧត្តម* ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបាធាយ និងកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី *ជីវ សេងរស់*  ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន បានបេីកកិច្ចប្រតិបត្តិការចុះបង្ក្រាប ករណី ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណី (ដោយប្រេីវិធានញុះញង់) ឃាត់ខ្លួនជនសង្ស័យសរុបចំនួន ០៤នាក់ ប្រុស ៖

  ១.ឈ្មោះ *វ៉ាន់ ជីវ័ន្ត* ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិប្រាសាទ ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម *ជាមុខសញ្ញាមានម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ០៩កញ្ចប់*។

 ២.ឈ្មោះ *ភី ប៉ាលី* ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងកញ្ចក់ មានទីលំនៅភូមិប្រាសាទ ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម *ជាមុខសញ្ញាមានម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ០១កញ្ចប់* ។

  ៣.ឈ្មោះ *ស្នា ពិសិទ* ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិគោករវៀង ឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម *ជាមុខសញ្ញាមានម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ០២កញ្ចប់* ។

  ៤.ឈ្មោះ *ស៊ា គីមសួ* ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលទូរស័ព្ទ មានទីលំនៅភូមិឈូក ឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

ដកហូតវត្ថុតាងរួមមាន៖ * ម្សៅក្រាមពណ៌សថ្លាសង្ស័យជាថ្នាំញៀនចំនួន ១៣កញ្ចប់, និងទូរស័ព្ទដៃចំនួន ០៤គ្រឿង ៕

ដោយ ៖ វណ្ណៈ


ចែករំលែក៖