ព័ត៌មានទាន់ហេតុការណ៍៖

ការនាំប្រេងពីរុស្ស៊ីទៅកាន់ចិន កើនឡើង៤៩ពាន់លានដុល្លារ

ចែករំលែក៖

តាមតួលេខរបស់នាយកដ្ឋានពន្ធដារចិនបញ្ជាក់ថា ចំនួនការទិញប្រេង ថាមពលពីរុស្ស៊ីបានកើនឡើងខ្ពស់នៅក្នុងឆ្នាំនេះ។ ចិនបានបង្កើនការទិញប្រេង ថាមពលពីរុស្ស៊ី តាំងពីដើមឆ្នាំ២០២២មក ។ បើប្រៀបធៀបនឹងឆ្នាំ២០២១ គិតចាប់តាំងពីខែមករាដល់ខែតុលាឆ្នាំ២០២២ ចំនួនថាមពលប្រេង និងហ្គាសនាំចូលពីរុស្ស៊ីទៅកាន់ចិនបាន កើនឡើងខ្ពស់ ។

ជាក់ស្តែង រដ្ឋបាលទូទៅនៃគយចិនបានរាយការណ៍ថា បរិមាណឧស្ម័នធម្មជាតិរាវ (LNG) ពីប្រទេសរុស្ស៊ីមកកាន់ប្រទេសចិនបានកើនឡើង32% ពីមួយឆ្នាំ២០២១ កើនដល់ឆ្នាំដល់ 4.98 លានតោន គិតជាទឹកប្រាក់ 5.3 ពាន់លានដុល្លារ។ បច្ចុប្បន្នរុស្ស៊ីគឺជាអ្នកផ្គត់ផ្គង់ LNG ធំជាងគេទីបួនរបស់ចិន បន្ទាប់ពីអូស្ត្រាលី កាតារ និងម៉ាឡេស៊ី។
ទិន្នន័យបានបង្ហាញថា ការនាំចូល LNG របស់ចិនពីកាតារក៏បានកើនឡើងផងដែរក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំ២០២២ ខណៈដែលការនាំចេញពីប្រទេសអូស្ត្រាលី និងម៉ាឡេស៊ីមានការថយចុះ។
ទាក់ទងនឹងឧស្ម័នដែលដឹកជញ្ជូនតាមបំពង់បង្ហូរប្រេង ទោះបីជាអាជ្ញាធរគយចិនមិនបានរាយបញ្ជីជាក់លាក់ក៏ដោយ ក៏ទិន្នន័យបង្ហាញថា ចាប់ពីខែមករាដល់ខែតុលាឆ្នាំ២០២២ តម្លៃនៃលំហូរឧស្ម័នតាមបំពង់ពីរុស្ស៊ីទៅកាន់ប្រទេសចិនបានកើនឡើង 182% ក្នុងរយៈពេលដូចគ្នា នៅឆ្នាំ២០២១ ដល់ 3,1ពាន់លានដុល្លារ។ នេះធ្វើឱ្យរុស្ស៊ីក្លាយជាអ្នកផ្គត់ផ្គង់បំពង់បង្ហូរឧស្ម័នធម្មជាតិធំជាងគេទីពីរទៅប្រទេសចិន បន្ទាប់ពីប្រទេសតួកមេនីស្ថាន (8,23 ពាន់លានដុល្លារ)។
ការនាំចូលប្រេងរបស់ចិនពីរុស្ស៊ីក៏បានកើនឡើងយ៉ាងខ្លាំងក្នុងអំឡុងពេលនេះប្រហែល ៩,៥ ភាគរយដល់ ៧១,៩៧ លានតោន។ តម្លៃនៃការបញ្ជាទិញបានកើនឡើង 53% គិតជាទឹកប្រាក់ 49.19 ពាន់លានដុល្លារ។ តាមទិន្នន័យដែលបានចេញផ្សាយទាំងក្នុងខែតុលា និងខែកញ្ញា រុស្ស៊ីគឺជាអ្នកផ្គត់ផ្គង់ប្រេងធំទីពីររបស់ចិន បន្ទាប់ពីអារ៉ាប៊ីសាអូ៊ឌីត (ដែលបានលក់ប្រេងឥន្ធនៈ 73,76 លានតោនទៅប្រទេសចិនក្នុងតម្លៃ 55,5 ពាន់លានដុល្លារសម្រាប់រយៈពេលពីខែមករាដល់ខែតុលា)៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ ​vtc.vn


ចែករំលែក៖