ព័ត៌មានទាន់ហេតុការណ៍៖

មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តធុនធំ ចំនួន ០២គ្រឿង បានបុកប៉ះគ្នាពេញទំហឹង លើកំណាត់ផ្លូវជាតិលេខ៤

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង១៨:១៥នាទី ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តធុនធំ ចំនួន ០២គ្រឿង បានបុកប៉ះគ្នាពេញទំហឹង ក្នុងទិសដៅបញ្រ្ចាសគ្នា លើផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ: ១៤១-១៤២ ស្ថិតភូមិចំការហ្លួង ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពី កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២។ 

សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបានបញ្ជាក់ថា, ហេតុការណ៍នេះ បណ្តាលឱ្យមនុស្សប្រុស ស្រី រងរបួសធ្ងន់ពីរនាក់ ស្រាល ០១នាក់។

សមត្ថកិច្ចបានបន្តថា, ចំពោះមុខ កម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ៤០២ នៃមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សីលា សហការនឹងកម្លាំងនគរបាលផ្នែកចរាចរណ៍ កំពុងចុះជួយសង្រ្គោះ សម្រួលចរាចរណ៍ បញ្ជៀសការកកស្ទះនៅលើដងផ្លូវទីតាំងកន្លែងកើតហេតុ ៕

ដោយ : សិលា


ចែករំលែក៖