ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូបុករថយន្តដឹកដី របួសធ្ងន់០១នាក់ ស្រាល០១នាក់ អ្នកបើកបររថយន្តរត់គេចខ្លួនបាត់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ មនុស្ស០១នាក់រងរបួសធ្ងន់និង០១នាក់ទៀតរងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បើកម៉ូតូបុកជាមួយរថយន្តដឹកដីនៅវេលាម៉ោង០៣និង០៥នាទី រសៀលថ្ងៃទី២១ខែវិច្ចិកាឆ្នាំ២០២២ លើផ្លូវជាតិលេខ ៥៨ A  ត្រង់ចំណុចអូរកុងសេង ជាប់ព្រំប្រទល់ភូមិចំការ.គ និង ភូមិល្បើកសា្វយ(ដំណាក់កកោះ) ក្នុងឃុំស្វាយចេក ស្រុកស្វាយចេក ។ 

នគរបាលបានឲ្យដឹងថា៖ មុនពេលកើតហេតុមានរថយន្តដឹកដី០១គ្រឿង អ្នកបើកបរត្រូវបានគេស្គាល់ឈ្មោះ រិន វីរៈ  ភេទ ប្រុស អាយុ២៥ ឆ្នាំ មានលំនៅភូមិព្រះលាន ឃុំចន្លៃដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប បើកក្នុងទិសដៅពីជើងទៅត្បូងហើយរថយន្តបានបត់ឆ្វេង ស្របពេលនោះ មានម៉ូតូ០១គ្រឿងម៉ាក អិចសិនទ័រ ពណ៌ឈាមជ្រូក  ពាក់ស្លាក 1V-5232 បន្ទាយមានជ័យ បើកបរដោយឈ្មោះ សារឿន     មីណាក់ ភេទ ប្រុសអាយុ២៥ឆ្នាំ  ភូមិរោងម៉ាស៊ីន ឃុំ អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានឌុបមនុស្ស០១នាក់ពីក្រោយឈ្មោះ សារឿន ខេមរ៉ា អាយុ ២១ ឆ្នាំ ត្រូវជាប្អូន បានបើកបម្រុងវ៉ាជែងរថយន្តដឹកដី ពេលនោះអ្នកបើករថយន្តខ្វះការប្រុងប្រយ័ត្នមិនបានមើលឧបសគ្គខាងក្រោយហើយបត់ឆ្វេង ជាមួយនោះម៉ូតូកំពុងបើកលឿនស្របទិសគ្នាពីក្រោយបានបុករថយន្តពេញទំហឹង បណ្តាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ អ្នកបើកម៉ូតូរបួសធ្ងន់បាក់ភ្លៅខាងស្តាំ ចំណែកប្អូនជិះក្រោយរបួសស្រាល ម៉ូតូខូចខាតធ្ងន់ រថយន្តខូចខាតស្រាល ។ 

នគរបាលបានបញ្ជាក់ថា៖ក្រោយពីកើតហេតុ អ្នកបើករថយន្តបានរត់គេចខ្លួនបាត់ ចំណែកជនរងគ្រោះត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី។មូល​ហេតុ អ្នកបើកបររថយន្តបើកបរខ្វះការប្រុងប្រយ័ត្ននិងម៉ូតូបើកបរក្នុងល្បឿនលឿន។ វត្ថុតាងនគរបាលជំនាញបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយចេក ក្រោយពីធ្វើការវាស់វែងរួចរាល់៕

ដោយ ៖ វណ្ណា

 


ចែករំលែក៖