ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៣២នាក់​ នៃលទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៤ករណីទូទាំងប្រទេសនាថ្ងៃទី២១ វិច្ឆិកាម្សិលមិញ

ចែករំលែក៖

ភ្នំពេញ៖ យោង​តាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ បានឱ្យដឹងថា​ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ខណៈ​ជនសង្ស័យចំនួន ៣២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៤ករណី ទូទាំងប្រទេសនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ​២០២២ម្សិលមិញ​នេះ​។​ 

របាយការណ៍ដដែល​បន្តថា​ ក្នុងចំណោមជនសង្ស័យចំនួន ៣២នាក់ រួមមាន៖ ជួញដូរ ៧ករណី ឃាត់​មនុស្ស​ ១២នាក់​ ,ដឹកជញ្ជូន រក្សាទុក ១ករណី ឃាត់​មនុស្ស​ ២នាក់​ ,បើកបរក្រោមឥទ្ឋិពល ១ករណី ឃាត់​មនុស្ស​១នាក់​ ,ប្រើប្រាស់ ៥ករណី ឃាត់មនុស្ស​១៧នាក់ (ស្រី ៦នាក់) ។

ដោយឡែក​វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២១ ខែវិច្ឆិកា រួមមាន៖ មេតំហ្វេតាមីន​ម៉ាទឹកកក​(Ice) ស្មេីនិង​ ១៨៥,៤៧ក្រាម និង១កញ្ចប់តូច ។

ក្នុងប្រតិបត្តិការនោះ​ជាលទ្ធផលខាងលើ ៩អង្គភាព បានចូលរួមបង្ក្រាប ៖

នគរបាល ៖ ៨អង្គភាព 

១ / មន្ទីរ ៖ ជួញដូរ ៣ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៧នាក់ ស្រី ១នាក់ ចាប់យកIce ៣,៤៤ក្រាម ។

២ / បាត់ដំបង ៖ អនុវត្តន៍ដីកា ២ករណី ចាប់ ២នាក់ ស្រី ១នាក់ ។

៣ / កំពង់ចាម ៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៩នាក់ ស្រី ៥នាក់ ចាប់យកIce ៨៥,៣៩ក្រាម ។

៤ / កំពង់ធំ ៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ។

៥ / កណ្តាល ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៩៣,៩៦ក្រាម ។

៦ / រាជធានីភ្នំពេញ ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៦៨ក្រាម ។

៧ / ព្រះវិហារ ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកកញ្ឆា ១កញ្ចប់តូច ។

៨ / ត្បូងឃ្មុំ ៖ បើកបរក្រោមឥទ្ឋិពល ១ករណី ឃាត់ ១នាក់ ។

ចំណែក​កងរាជអាវុធហត្ថ ៖ ១អង្គភាព

១ / កងរាជអាវុធហត្ថព្រៃវែង ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ២,០ក្រាម ៕ ដោយ​៖សហការី​

រូបភាព៖ ឯកសារ


ចែករំលែក៖