ព័ត៌មានទាន់ហេតុការណ៍៖

មុខសញ្ញាចែកចាយគ្រឿងញៀនម្នាក់​ ត្រូវ​បាននគរបាលស្រុកគាស់ក្រឡឃាត់ខ្លួន

ចែករំលែក៖

ខេត្ត​បាត់ដំបង ​៖​ បុរសម្នាក់​ ដែលជាមុខសញ្ញាចែកចាយគ្រឿងញៀន​យ៉ាងសកម្ម​នៅឯស្រុកគាស់ក្រឡ​  ត្រូវ​បានកម្លាំងនគរបាលជំនាញ​ប្រឆាំងគ្រឿងញៀន​ បានចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​យកមកសាកសួរ​ ដេីម្បីចាត់ការតាមច្បាប់​។ នេះបេីយោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅយប់ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០២២។ ​

របាយការណ៍​ដដែល​បន្តថា​ ការឃាត់ខ្លួនជនសង្ស័យខាងលេីនេះ​ បានធ្វេីឡេីង​នៅថ្ងៃ​អង្គារ​ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុច​ក្រុម០១ ភូមិសំរោង ឃុំធិបតី ស្រុ​កគាស់ក្រឡ ខេត្តបាត់ដំបង។ 

ជន​សង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះទូច សូនីតា ភេទប្រុ​ស អាយុ២៦ឆ្នាំ មានទីលំនៅភូមិសំ​រោង ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។ 

-*វត្ថុតាងចាប់យកបានរួមមាន៖

-ម្សៅក្រាមសថ្លាច្រកក្នុងថង់ប្លាស្ទិកសថ្លា ចំនួន​០៤ថង់ សង្ស័យមានសារធាតុញៀន។ 

-ម្សៅក្រាមពណ៌ក្រហមច្រកក្នុងថង់ប្លាស្ទិកសថ្លា ចំ​នួន ០១ថង់ សង្ស័យមានសារធាតុញៀន

-ទូរស័ព្ទដៃចំនួន០២គ្រឿង ចាស់

-កាំភ្លើងកែឆ្នៃចំនួន០១

-កាំបិតដាវចំនួន០១

-ដែកកេះ ចំនួន០៥

-ឧបករណ៍សម្រាប់ប្រើប្រាស់ថ្នាំ​ញៀនមួយចំនួន។ 

បច្ចុប្បន្ន​ជនសង្ស័យ​ ត្រូវ​កម្លាំងនគរបាលស្រុកកំពុងរៀបចំសំណុំ​រឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តបន្តតាមនីតិវិធី​ច្បាប់៕

ដោយ​៖សហការី​


ចែករំលែក៖