ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួង​សុខាភិបាល ​៖​ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ!

ចែករំលែក៖

ភ្នំពេញ​៖​ បេីយោង​តាមប្រភពព័ត៌មានពី​ក្រសួង​សុខាភិបាល​កម្ពុជា​ នៅវេលាម៉ោង​ ៩​ និង១០នាទីយប់ថ្ងៃអង្គារទី២២​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះ​ បានបង្ហាញពី​​ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២​ មានដូចខាងក្រោម​៖

-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៧៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់។ 

-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០១,១៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់។ 

-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១១០,២៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់។ 

-លើកុមារអាយុ ០៥ឆ្នាំ មាន ១៤០,២១% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់។ 

-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៧៨,៧៣% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់។ 

-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់  មាន ៩៥,១៥%៕

ដោយ​៖ស​ តារា


ចែករំលែក៖