ព័ត៌មានទាន់ហេតុការណ៍៖

តំបន់គ្រីមៀរងការវាយវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក

ចែករំលែក៖

រដ្ឋាភិបាលដែលតែងតាំងដោយទីក្រុងមូស្គូនៅតំបន់គ្រីមៀបាននិយាយថា មានការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក។ លោក Mikhail Razvozhayev មេដឹកនាំ Crimea ក៏បានបញ្ជាក់ផងដែរថា ប្រព័ន្ធការពារដែនអាកាសរបស់យើងកំពុងដំណើរការនៅពេលនេះ” ។

យោងតាមលោក Razvozhayev មិនមានហេដ្ឋារចនាសម្ព័ន្ធស៊ីវិលណាមួយត្រូវបានខូចខាតទេ ហើយបានជំរុញឱ្យអ្នកស្រុក “រក្សាភាពស្ងប់ស្ងាត់” ។ លោកបានបន្ថែមថា UAV ពីរគ្រឿងត្រូវបានបាញ់ទម្លាក់។

អាជ្ញាធរលើកបន្តុបដោយរុស្ស៉ី បានឱ្យដឹងថា តំបន់គ្រីមៀ បានរងការវាយប្រហារដោយយន្ដហោះដ្រូន នៅថ្ងៃ២២ខែវិច្ចិកា ហើយបានជំរុញឱ្យទីក្រុងមូស្គូដាក់ឱ្យកងទ័ពរបស់ខ្លួននៅក្នុងតំបន់មួយនេះប្រុងជើងការ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ននេះ។
ការវាយប្រហារដោយយន្ដហោះដ្រូនខាងលើកើតមានឡើងចំពេលដែលទីក្រុងកៀវប្រកាសពីជ័យជម្នះក្នុងការវាយដណ្ដើមបានទឹកដីមកវិញជាបន្តបន្ទាប់ និងតែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយទីក្រុងមូស្គូនិយាយថាខ្លួនកំពុងពង្រឹងកងទ័ពនៅក្នុងតំបន់គ្រីមៀ។ ថ្លែងនៅក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Telegram លោក មីកាអែល រ៉ាស់វ៉ូហ្សាយ៉េវ (Mikhail Razvozhayev) ជាអភិបាលតំបន់រដ្ឋបាលសេវ៉ាស់ស្ដូប៉ូល (Sevastopol) ក្នុងតំបន់គ្រីមៀ បានគូសបញ្ជាក់ដូច្នេះថា «ពិតជាមានការវាយប្រហារដោយយន្ដហោះដ្រូន…ប្រព័ន្ធការពារដែនអាកាសរបស់យើងកំពុង ដំណើរការក្នុងពេលបច្ចុប្បន្ន»។
លោកបន្ថែមថា យន្ដហោះដ្រូន២គ្រឿងត្រូវបានបាញ់ទម្លាក់ ហើយមិនមានហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរងការខូចខាតនោះទេ និងបានអំពាវនាវផងដែរឱ្យប្រជាជនរក្សាភាពស្ងៀមស្ងាត់៕ ដោយ៖ ធីរីណា

រូបថត៖ AP


ចែករំលែក៖