ព័ត៌មានទាន់ហេតុការណ៍៖

មុខសញ្ញាគ្រឿងញៀនចំនួន​០២​នាក់​ ត្រូវបានសមត្ថកិច្ចនគរបាលបង្រ្កាបក្នុង​បទល្មើសជាក់ស្តែង​

ចែករំលែក៖

ខេត្តបាត់ដំបង ​៖​ បេីយោង​តាមរបាយការណ៍របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ នៅព្រឹកថ្ងៃ​ព្រហស្បតិ៍​ទី​២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ មុខសញ្ញាគ្រឿងញៀនចំនួន​០២​នាក់​ ត្រូវបានសមត្ថកិច្ចនគរបាលបង្រ្កាបក្នុង​បទល្មើសជាក់ស្តែង​ កាលពីរសៀលថ្ងៃទី២៣​ ខែវិច្ឆិកា​ម្សិលមិញនេះ​ នៅចំណុចភូមិអណ្តូង​ចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ 

របាយការណ៍ដដែល​បន្តថា​ ក្នុងប្រតិបត្តិការនោះ​ ជំហាន​ដំបូង​លោកវរសេនី​យ៍​ឯក​ សុខ​ និមល​ នា​យ​ការិយាល័យនគរបាល​ប្រឆាំងគ្រឿង​ បានដឹកនាំកម្លាំងក្នុងការិយាល័យប្រឆាំងគ្រឿង​ញៀននៃស្នង​ ការដ្ឋាននគរបាល ខេត្តបាត់ដំបង បង្ក្រាបករណីជួញ​ដូរដោយខុសច្បាប់នូវសារធាតុញៀន ចំនួ​ន​០១ករណី ក្នុងបទល្មើសជាក់ស្តែង ដោយ​ឃាត់​ខ្លួនជនសង្ស័យម្នាក់ឈ្មោះផាច ភួង ភេទប្រុស អា​យុ២​២​ឆ្នាំ មានទីលំនៅភូមិកកោះ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។

ចំណែក​វត្ថុតាងចាប់យកបានរួមមាន៖

-ញៀនប្រភេទមតំហ្វេតាមីន (ម៉ាទឹកកក ICE)ចំនួន០៨ថង់ ទម្ងន់១,១១​ក្រាម(ថ្នាំសុទ្ធ)

-ទូរស័ព្ទដៃចំនួន០១គ្រឿង (ចាស់)។

ប្រភពដដែលបន្តថា​ ក្រោយ​សមត្ថកិច្ច​ឃាត់ខ្លួន​ឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ផាច ភួង និងដោយ​មានការអនុញ្ញាតពីលោក កែវ សុ​ជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង សមត្ថកិច្ចបានបន្តកិច្ចប្រតិបត្តិការរហូតឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀត​ នារសៀលថ្ងៃដដែល​ នៅចំណុចភូមិស្វាយជ្រុំ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលជនសង្ស័យឈ្មោះ សំ សត់ ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅ​ភូមិស្វាយជ្រុំ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង រួម​នឹង​វត្ថុតាងចាប់យកបានរួមមាន៖ ថ្នាំញៀនប្រភេទ​មេតំហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន០៦ថង់ទម្ងន់​០,៧ ១ ក្រាម(ថ្នាំសុទ្ធ)​ ,សម្ភារៈសម្រាប់រំលែកច្រកថ្នាំញៀនលក់មួយ​ចំនួន ។

សូមជម្រាបថា​ ក្នុងកិច្ចប្រតិបត្តិការនេះគឺដកហូតថ្នាំញៀនប្រភេទហ្វេតាមីន (ម៉ាទឹកកក ICE) ចំនួន ១៤ថង់ ទម្ងន់ ១,៨២ក្រាម (ថ្នាំសុទ្ធ) ។

បច្ចុប្បន្ន​ជនសង័្សយនិង វត្ថុតាង បច្ចុប្បន្នកំពុងរៀបចំសំ​ណុំរឿងបញ្ជូនទៅតុលាការអនុវត្តទោសតាមផ្លូវច្បាប់​៕​

ដោយ​៖អារុណ​រះ


ចែករំលែក៖