ប្រទេសចិនបានផ្តល់ហិរញ្ញប្បទាន និងសាងសង់អគារសភាកម្ពស់ប្រាំមួយជាន់ដល់រដ្ឋាភិបាលហ្ស៊ីមបាវ៉េដែលមានតម្លៃ ២០០លានដុល្លារជាអំណោយដើម្បីបង្ហាញពី “ទំនាក់ទំនងជាបងប្អូនដ៏អស្ចារ្យ” រវាងប្រទេសទាំងពីរ។
តាម South China Morning Post (SCMP) នៅថ្ងៃទី២៣ ខែវិច្ឆិកាបានផ្សាយថា នៅក្នុងសុន្ទរកថាមួយនៅមុខអគារសភាថ្មីតម្លៃរាប់រយលានដុល្លារដែលសាងសង់ដោយប្រទេសចិន ប្រធានាធិបតីហ្ស៊ីមបាវ៉េ លោក Emmerson Mnangagwa បានសរសើរទំនាក់ទំនង “ដ៏អស្ចារ្យ ជាមួយរដ្ឋាភិបាលទីក្រុងប៉េកាំង”។
យោងតាម SCMP ប្រទេសចិនបានផ្តល់មូលនិធិ និងសាងសង់សម្រាប់ប្រទេសហ្ស៊ីមបាវ៉េ ដែលជាអគារសភាខ្ពស់៦ជាន់មានតម្លៃ ២០០លានដុល្លារនៅ Mt. Hampden (ប្រហែល១៨ គីឡូម៉ែត្រភាគខាងលិចនៃរដ្ឋធានី Harare) ។
នៅក្នុងសុន្ទរកថារបស់គាត់ លោក Mnangagwa បានពណ៌នាអំពីអគារសភានៅលើកំពូលភ្នំលើផ្ទៃដី ៣,៣ហិកតាថា “អស្ចារ្យណាស់” ។ លោកបាននិយាយថាអគារនេះគឺជា “ភស្តុតាងនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងភាតរភាពដ៏អស្ចារ្យ” រវាងប្រទេសហ្ស៊ីមបាវ៉េ នឹងប្រទេសចិន។
សុន្ទរកថារបស់លោកប្រធានាធិបតី Mnangagwa ក៏បានបើកជាផ្លូវការនូវសម័យប្រជុំចុងក្រោយនៃសភាបច្ចុប្បន្ននៅមុនការបោះឆ្នោតឆ្នាំក្រោយ ដោយកត់សម្គាល់ពីការផ្លាស់ប្តូរចេញពីអគារសភាចាស់នៅកណ្តាលទីក្រុង Harare។
រដ្ឋាភិបាលហ្ស៊ីមបាវ៉េក៏បាននិយាយផងដែរថា ខ្លួនគ្រោងនឹងបង្កើតរដ្ឋធានីថ្មី “ឆ្លាត” នៅ Mt. Hampden និងមានទីតាំងនៅទីនោះ ការិយាល័យរដ្ឋាភិបាល ឆ្ងាយពីរដ្ឋធានី Harare ដែលមានមនុស្សច្រើន។
ទំនាក់ទំនងរវាងប្រទេសទាំងពីរមានតាំងពីទសវត្សរ៍ឆ្នាំនៅពេលដែលប្រទេសចិនបានជួយបណ្តុះបណ្តាល និងគាំទ្រអ្នកប្រយុទ្ធទ័ពព្រៃហ្សីមបាវ៉េក្នុងការប្រយុទ្ធប្រឆាំងនឹងការគ្រប់គ្រងអាណានិគមលោកខាងលិច៕ ដោយ៖ ធីរីណា
រូបថត ៖ handout