អង្គការឃ្លាំមើលការនាំចេញផលិតផលកសិកម្មរបស់អ៊ុយក្រែនបាននិយាយថា មានកប៉ាល់ចំនួន ៨២គ្រឿងកំពុងរង់ចាំតម្រង់ជួរសម្រាប់នាំគ្រាប់ធញ្ញជាតិពីអ៊ុយក្រែន។
យោងតាមសារព័ត៌មាន CNBC នៅថ្ងៃទី២៤ ខែវិច្ឆិកា ចំនួនកប៉ាល់ដែលកកស្ទះនេះបានកើនឡើងបើធៀបនឹងចំនួនកាលពីថ្ងៃទី ១៧ខែវិច្ឆិកា នៅពេលនោះមានតែនាវាចំនួន៦៩គ្រឿងប៉ុណ្ណោះដែលត្រូវរង់ចាំដឹកគ្រាប់ធញ្ញជាតិ។
មជ្ឈមណ្ឌលសម្របសម្រួលរួមដែលដឹកនាំដោយអង្គការសហប្រជាជាតិក៏បាននិយាយផងដែរថា កប៉ាល់ដឹកគ្រាប់ធញ្ញជាតិប្រហែល១១២ គ្រឿងកំពុងរង់ចាំការត្រួតពិនិត្យនៅក្នុងដែនទឹកនៃប្រទេសទួរគី។
កិច្ចព្រមព្រៀងដែលបានបង្កើតឡើងក្នុងខែកក្កដារវាងអ៊ុយក្រែន រុស្ស៊ី ទួរគី និងអង្គការសហប្រជាជាតិ គំនិតផ្តួចផ្តើមនាំគ្រាប់ធញ្ញជាតិតាមសមុទ្រខ្មៅបានជួយរំដោះការខ្វះខាតគ្រាប់ធញ្ញជាតិពីប្រទេសអ៊ុយក្រែន។ នៅក្រោមកិច្ចព្រមព្រៀងនេះ កំពង់ផែសំខាន់ៗចំនួនបីរបស់អ៊ុយក្រែនត្រូវបានបើកឡើងវិញសម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិ។
ចាប់តាំងពីកិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខា នាវាជាង៤៩0 គ្រឿងដែលផ្ទុកគ្រាប់ធញ្ញជាតិ ១១,៨ លានតោន និងផលិតផលអាហារផ្សេងទៀតបានចេញដំណើរទៅកាន់គោលដៅនានាជុំវិញពិភពលោក។
កាលពីថ្ងៃទី១៧ ខែវិច្ឆិកា រុស្ស៊ី និងអ៊ុយក្រែនបានយល់ព្រមបន្តកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ120ថ្ងៃ។ រុស្ស៊ីបានដកខ្លួនចេញពីកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិបន្ទាប់ពីមានការវាយប្រហារលើកប៉ាល់រុស្ស៊ីនៅតំបន់គ្រីមេ៕
រូបថត ៖ TTXVN
ដោយ៖ ធីរីណា(រូបថត៖ Getty Images)