ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅព្រលប់ថ្ងៃព្រហស្បតិ៍ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា៖ សូមនិយាយថាទេចំពោះគ្រឿងញៀន ព្រោះគ្រឿងញៀនបានបំផ្លាញអនាគតអ្នក! ខណៈជនសង្ស័យចំនួន៣១នាក់(ស្រី១នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន១៧ករណីទូទាំងប្រទេស នៅថ្ងៃទី២៤ ខែវិច្ឆិកានេះ ។
របាយការណ៍ដដែលបន្តថា ក្នុងចំណោមជនសង្ស័យទាំងចំនួន៣១នាក់ រួមមាន៖ ជួញដូរ ៧ករណី ឃាត់មនុស្ស ១៦នាក់ ,ដឹកជញ្ជូន រក្សាទុក ៤ករណី ឃាត់មនុស្ស ៥នាក់(ស្រី ១នាក់) ,ប្រើប្រាស់ ៦ករណី ឃាត់មនុស្ស ១០នាក់ ។
ដោយឡែកវត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៤ ខែវិច្ឆិកា រួមមាន ៖មេតំហ្វេតាមីន ម៉ាទឹកកក(Ice) ស្មេីនិង ៦១,៦១ក្រាម និង២៥កញ្ចប់តូច ។
ប្រភពដដែលបន្តថា ក្នុងប្រតិបត្តិការនោះជាលទ្ធផលខាងលើមានចំនួន ១១អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម៖
កម្លាំងនគរបាល៖ ៩អង្គភាព
១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យកIce ២,៩៧ក្រាម។
២ / បន្ទាយមានជ័យ៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់។
៣ / បាត់ដំបង៖ រក្សាទុក ៣ករណី ឃាត់ ៤នាក់ ចាប់យកIce ៦,១២ក្រាម។
៤ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ៣,២៤ក្រាម។
៥ / កណ្តាល៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ចាប់យកIce ២៥កញ្ចប់តូច។
៦ / រាជធានីភ្នំពេញ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ស្រី ១នាក់ ចាប់យកIce ០,០៥ក្រាម។
៧ / ព្រៃវែង៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,៤៧ក្រាម។
៨ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យកIce ០,៦៤ក្រាម។
៩ / ឧត្តរមានជ័យ៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។
ជាមួយគ្នានេះ កម្លាំងកងរាជអាវុធហត្ថខេត្ត៖ ២អង្គភាព
១ / កំពង់ឆ្នាំង៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់។
២ / កែប៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៥៩ក្រាម ៕ ដោយ ៖ ស តារា
រូបភាព៖ ឯកសារ