អាជ្ញាធរចិននៅថ្ងៃទី២៥ ខែវិច្ឆិកា បានរាយការណ៍ពីកម្រិតខ្ពស់នៃការឆ្លងមេរោគកូវីដ-១៩។ តាមសារព័ត៌មាន រ៉យទ័របានផ្សាយថាករណីកូវីដ-១៩នៅតាមតំបន់មួយចំនួនបានបង្កើតកំណត់ត្រាថ្មីពីករណីឆ្លងកូវីដ-១៩ អត្រាដែលបានកត់ត្រានៅពាក់កណ្តាលខែមេសានៅពេលនោះ សៀងហៃ ដែលមានប្រជាជនចំនួន២៥លាននាក់ត្រូវបានបិទខ្ទប់ក្នុងរយៈពេល២ខែ។ .
ប្រទេសចិនបានរាយការណ៍ថា មានករណីថ្មីឆ្លងកូវិដ-១៩ ថ្មី ចំនួន៣២.៦៩៥ ពាន់នាក់ ដែលក្នុងនោះមាន៣,០៤១គឺជារោគសញ្ញា និង២៩,៦៥៤ មានរោគសញ្ញា កើនឡើងពី៣១,១៤៤ករណីកាលពីថ្ងៃមុន។ ការផ្ទុះឡើងមានទំហំធំ និងរីករាលដាល ដោយករណីភាគច្រើនកើតឡើងនៅទីក្រុង Guangzhou ភាគខាងត្បូង និងទីក្រុង Chongqing ភាគនិរតី ទោះបីជាករណីថ្មីរាប់រយត្រូវបានរាយការណ៍ជារៀងរាល់ថ្ងៃនៅក្នុងទីក្រុងដូចជា Chengdu, Jinan, Lanzhou, Xi’an និង Wuhan ក៏ដោយ។
ទីក្រុងក្វាងចូវ ជាទីក្រុងមួយនៅភាគខាងត្បូងដែលមានប្រជាជនជិត១៩ លាននាក់បានរាយការណ៍ពីករណីរោគសញ្ញាក្នុងស្រុកថ្មីចំនួន២៥៧ ករណី និងករណីគ្មានរោគសញ្ញាចំនួន៧,២៦៧ករណី ធៀបនឹងករណីរោគសញ្ញាចំនួន៤២៨ និងករណីគ្មានរោគសញ្ញាចំនួន៧,១៩២ មួយថ្ងៃមុន។
ចំនួនករណីថ្មីនៅ Shijiazhuang បានកើនឡើងបួនដងដល់៣,១៩៧កាលពីថ្ងៃព្រហស្បតិ៍ (ថ្ងៃទី២៤ ខែវិច្ឆិកា) ពីថ្ងៃមុន។ អាជ្ញាធរក្រុងប៉េកាំងបានរាយការណ៍ករណីរោគសញ្ញាចំនួន ៤២៤ និងករណីគ្មានរោគសញ្ញា ១,៤៣៦ករណី បើធៀបនឹងករណីរោគសញ្ញាចំនួន៥០៩នាក់ និងករណីគ្មានរោគសញ្ញា១,១៣៩នាក់ មួយថ្ងៃមុន៕
ដោយ៖ ធីរីណា(រូបថត៖ Reuters )