ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីគណបក្ស ជាង​ ៣ពាន់នាក់នៅក្នុងរាជធានីភ្នំពេញ​

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ​ បានអញ្ជើញជួបសំណេះសំណាលជាមួយជាមួយមន្ត្រីគណបក្ស ជាង​ ៣ពាន់នាក់នៅក្នុងរាជធានីភ្នំពេញ នៅវិមាន ៧មករា ស្នាក់ការកណ្តាលគណបក្ស។

សូមជម្រាបថា​ ជំនួបសំណេះសំណាលនេះធ្វើឡើងដើម្បីស្តាប់នូវរបាយការណ៍នានាដែលគណបក្សក្នុងរាជធានីភ្នំពេញ​ បានអនុវត្តន៍នានាពេលកន្លងទៅហើយក៏ដើម្បីដាក់ផែនការតម្រង់ ទិសនានាឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០២៣៕

ដោយ​៖សហការី​


ចែករំលែក៖