ខេត្តបាត់ដំបង ៖ លោកវរសេនីយ៍ឯក ឈឿន គឹមស៊ុង នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានឱ្យដឹងនៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះថា ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ និងមានការសម្របសម្រួលនីតីវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង លើការងារបង្ក្រាបរាល់ល្បែងស៊ីសងខុសច្បាប់ លោកកាលពីព្រឹកមិញនេះ បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាបធ្វើការបង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់ (ភ្នាល់មាន់ជល់) ០១លេីក ឃាត់ខ្លួនមនុស្សចំនួន ១២នាក់ នៅចំណុចក្រុមទី០៩ ភូមិអូរតានប់ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
សមត្ថកិច្ចបាននាំខ្លួនអ្នកប្រព្រឹត្តិចំនួន ១២នាក់ ១-ឈ្មោះ តាំង អន ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិអូរតានប់ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ២-ឈ្មោះ សុង មុំ ភេទប្រុស អាយុ ៥៦ឆ្នាំ មានទីលំនៅភូមិអូរតានប់ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ៣-ឈ្មោះ រិន ដារិត ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិអូរតានប់ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ៤-ឈ្មោះ ជាតិ ប៊ុនឃឿន ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិតាកុយ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ៥-ឈ្មោះ ស្វាង តុលា ភេទប្រុស អាយុ ៤៣ឆ្នាំ មានទីលំនៅភូមិអូរតានប់ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ៦-ឈ្មោះ សឿម ជាតិ ភេទប្រុស អាយុ ៣៥ ឆ្នាំ មានទីលំនៅភូមិអូរតានប់ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ៧-ឈ្មោះ ឈឿម លីណាគីម ភេទប្រុស អាយុ ៣៤ ឆ្នាំ មានទីលំនៅភូមិអូរតានប់ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ៨-ឈ្មោះ ហែម ធី ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅភូមិគូ ឃុំចុងដូង ស្រុកបារាយ ខេត្តកំពង់ធំ ។ ៩-ឈ្មោះ ភឿន ផន ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិអូរតានប់ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ១០-ឈ្មោះ ជួន កៅ ភេទប្រុស អាយុ ៥២ឆ្នាំ មានទីលំនៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ១១-ឈ្មោះ ឌឿត រ៉ា ភេទប្រុស អាយុ ៥៤ឆ្នាំ មានទីលំនៅភូមិតាកុយ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ១២-ឈ្មោះ ហែម សុខហ៊ាង ភេទប្រុស អាយុ ៣២ ឆ្នាំ មានទីលំនៅភូមិចុងព្រែក សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
វត្ថុតាងដកហូតរួមមាន ៖
-មាន់ជល់ចំនួន ០២ក្បាល
-ម៉ូតូចំនួន ០៨គ្រឿង
-រថយន្តចំនួន ០១គ្រឿង
-ស៊ុមសម្រាប់ក្រុងមាន់ចំនួន ០៤
-សង្វៀនសម្រាប់ជល់មាន់ចំនួន ០១
-ចង្ក្រានហ្គាសចំនួន ០១
-ឆ្នាំងដាំទឹកសម្រាប់ស្អំមាន់ជល់ ០១ ។
បច្ចុប្បន្ន កម្លាំងការិយាល័យជំនាញកំពុងធ្វេីការកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដេីម្បីចាត់ការបន្តតាមនីតិវិធី ៕
ដោយ៖សហការី