ផ្កាយរណប Yaogan-36 ត្រូវបានចិនបាញ់បង្ហោះនៅវេលាម៉ោង២០និង២៣នាទីយប់ ថ្ងៃទី ២៧ ខែវិច្ឆិកា (ម៉ោងនៅទីក្រុងប៉េកាំង) ដោយប្រើគ្រាប់រ៉ុក្កែតរុញ Long March-2D ហើយបានចូលទៅក្នុងគន្លងតាមការគ្រោងទុក។
ប្រទេសចិនបានបាញ់បង្ហោះផ្កាយរណបចាប់សញ្ញាពីចម្ងាយដោយជោគជ័យពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Xichang ក្នុងខេត្ត Sichuan ភាគនិរតីនៃប្រទេសចិន។ ការបាញ់បង្ហោះនេះគឺជាបេសកកម្មលើកទី៤៥១ ដោយប្រើប្រាស់ រ៉ុក្កែត Long March ។
មុននេះ កាលពីថ្ងៃទី៣ ខែកញ្ញា ប្រទេសចិនក៏បានបញ្ជូនផ្កាយរណប Yaogan-33 02 ពីចម្ងាយទៅកាន់ទីអវកាស ជាមួយនឹងរ៉ុក្កែត Long March-4C ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan ក្នុងខេត្ត Gansu ដែរ។
ចិនជាប្រទេសក្នុងតំបន់អាស៊ី បានចំណាយប្រាក់ជាច្រើនទៅលើវិស័យអវកាស ដោយចិនបានបញ្ជូនយានស្រាវជ្រាវចុះចតនៅឋានព្រះចន្ទ។ មិនតែប៉ុណ្ណោះ ចិនក៏បានបង្កើតស្ថានីយអវកាសដាច់ដោយឡែករបស់ខ្លួនផងដែរ៕ ដោយ៖ ធីរីណា
រូបថត ៖ CGTN