ព័ត៌មានទាន់ហេតុការណ៍៖

ព្រះមហាក្សត្រ​ ចេញព្រះរាជក្រឹត្យតែងតាំងអភិបាលរងរាជធានីភ្នំពេញ ២រូប មានឋានៈស្មើនឹងរដ្ឋលេខាធិការ

ចែករំលែក៖

ភ្នំពេញ៖ នេះបើយោងតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រដែលទើបទទួលបាននៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ​ បានឡាយព្រះហត្ថលេខាតែងតាំងលោកអភិបាលរងរាជធានីភ្នំពេញ ចំនួន ២រូប គឺលោក កើត ឆែ និងលោក មាន ចាន់យ៉ាដា ត្រូវបានព្រះមហាក្សត្រដំឡើងឋានៈស្មើនឹងរដ្ឋលេខាធិការបន្ថែមលើមុខងារបច្ចុប្បន្ន។

សូមជម្រាបថា លោក មាន ចាន់យ៉ាដា បានកាន់តំណែងជាអភិបាលរងរាជធានីភ្នំពេញតាំងពីឆ្នាំ២០១៦មកម្ល៉េះ​។​ ចំណែក​លោក កើត ឆែ ត្រូវបានរាជរដ្ឋាភិបាលតែងតាំងជាអភិបាលរងរាជធានីភ្នំពេញនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ សម្រាប់អណតិ្តទី២។ មុនលោកក្លាយជាអភិបាលរងរាជធានីភ្នំពេញ កាលពីមុនលោកជាអតីតអភិបាលរងខេត្តពោធិ៍សាត់ផងដែរ។ 

គួរបញ្ជាក់ថា​ បច្ចុប្បន្ននេះ​ អភិបាល​នៃ​គណៈអភិបាលរាជធានីភ្នំពេញ​ គឺលោក ឃួង ស្រេង និងមានអភិបាលរងរាជធានីភ្នំពេញចំនួន ១០រូបទៀត ក្នុងនោះមានដូចជា៖ លោក កើត ឆែ, លោក មាន ចាន់យ៉ាដា, លោក ហួត ហៃ, លោកស្រី កែវ សុខពិសី, លោក ស៊ុយ សេរិទ្ធ, លោក នួន ផារ័ត្ន, លោក ឃ្លាំង ហួត លោក សុខ ពេញវុធ, លោក ហ៊ុន សុរិទ្ធី និងលោក អ៊ីមរ៉ន ហាស្សាន់៕

ដោយ​៖សហការី​


ចែករំលែក៖