ភ្នំពេញ ៖ លោក សុខ ឥសាន បន្តបរិយាយ ៖ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា មានចំនួន ១០ចំណុច ដូចខាងក្រោម ;
១- ការចូលរួមជីវភាពនយោបាយជាមួយគណបក្សនយោបាយណាមួយ = ជាសិទ្ធិនយោបាយរបស់ពលរដ្ឋនិងមិនមែនជាការចុះចូលទេ?
២- ការប្តឹងផ្តល់មិនមែនសុខៗមានការប្តឹងទេ = វាមានអ្នកបង្កើតបញ្ហារំលោភលើអ្នកដទៃទើបមានពាក្យបណ្តឹង?
៣- មានក្រុមប្រឹក្សាជាង២០០០នាក់ថារឹងមាំ = ឯគណបក្សកាន់អំណាចមានក្រុមប្រឹក្សាជាង៩០០០នាក់មិនរឹងមាំទៅវិញ?
៤- ការមានបម្រាមមិនឲ្យធ្វើនយោបាយ៥ឆ្នាំ = បណ្តាលមកពីនយោបាយនិងទង្វើខុសច្បាប់របស់គណបក្សខ្លួននិងមេដឹកនាំបក្សខ្លួនទេតើ?
៥- បក្សប្រឆាំងអួតថាខ្លួនស្អាតស្អំ = ក្រែងមកពីឈ្លោះគ្នា បែកបាក់គ្នា អំពើពុករលួយនិងប្រជែង យកតួនាទីគ្នាទើបបានជាខ្ទេចខ្ទីរអស់ហ្នឹងឬអី?
៦- មិនជារឿងចំឡែកទេដែលបក្សកាន់អំណាចត្រូវវាយប្រហារមួលបង្កាច់ពីបក្សប្រឆាំងនោះ = វារឿងចំឡែកបើបក្សប្រឆាំងសរសើរបក្សកាន់អំណាច?
៧- ការប្រើសិទ្ធិនយោបាយជាពលរដ្ឋនៅក្នុងសង្គមប្រជាធិបតេយ្យ = គេមិនហៅថាជាការចុះចូលទេ គេហៅថារួមជីវភាពនយោបាយ?
៨- គណបក្សប្រជាជនកម្ពុជាមានបទពិសោធនក្នុងការចាត់តាំងនិងប្រើប្រាស់មន្ត្រី = ទើបទទួលបានជោគជ័យក្នុងការដឹកនាំកសាងនិងអភិវឌ្ឍន៍ប្រទេសមានការរីកចម្រើនដូចសព្វថ្ងៃ?
៩- បើគ្មានគោលការណ៍ច្បាស់លាស់និងបទពិសោធន៏ជាក់ស្តែងទេ = មិនអាចសម្រេចបានជោគជ័យក្នុងការដឹកនាំជាង៤០ឆ្នាំមកទេ?
១០- ការរីកចម្រើនដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ចិនលើវិស័យអវកាស = ធ្វើឲ្យអាមេរិកមានការព្រួយបារម្ភពីឧត្តមភាពអវកាសរបស់ខ្លួន? ៕
ដោយ : សហការី