ភ្នំពេញ ៖ បើយោងតាមសេចក្ដីជូនដំណឹងស្តីពីការព្យាករធាតុអាកាស ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ បានបញ្ជាក់ឱ្យដឹងថា ៖
-ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ទទួលរងឥទ្ធិពលខ្សោយពីទ្រនុង សម្ពាធខ្ពស់។
-បន្តពីថ្ងៃទី៣-៦ ខែធ្នូ ទទួលរងឥទ្ធិពលពីការប្រសព្វគ្នា រវាងជ្រលងន សម្ពាធទាបរុញទូលពីសមុទ្រចិនខាងត្បូង និងទ្រនុងសម្ពាធខ្ពស់ពីខ្ពង់រាប ភាគឦសាន។
ស្ថានភាពបែបនេះនឹងធ្វើឲ្យស្ថានភាព៖
១-តំបន់វាលទំនាបកណ្ដាល ៖ -សីតុណ្ហភាពអប្បបរមាំ មានពី ២២-២៤ °C -សីតុណ្ហភាពអតិបរមា មានពី ៣០-៣២°C។
-ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ នឹងអាចមានភ្លៀងធ្លាក់តិចតួច។
-បន្តពីថ្ងៃទី៣-៦ ខែធ្នូ នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ។
២-តំបន់ខ្ពង់រាប ៖
-សីតុណ្ហភាពអប្បបរមាមានពី២១-២៣°C -សីតុណ្ហភាពអតិបរមា មានពី ២៩-៣១°C
-ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ នឹងអាចមានភ្លៀងតិចតួច។ -បន្តពីថ្ងៃទី៣-៦ ខែធ្នូ នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីត៌៥ទៅមធ្យម
លាយឡំទៅដោយផ្គរ រន្ទះ។
៣-តំបន់មាត់សមុទ ៖
-សីតុណ្ហភាពអប្បបរមាមានពី ២៣-២៥°C -សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន៕
ដោយ : សិលា